នំដំឡូងដុត
+ គ្រឿងផ្សំ
- ដំឡូងមីស្រស់ឈូស កន្លះចានគោម
- ដំឡូងមីឈូសកញ្ចប់ ២កញ្ចប់ (ម៉ត់)
- ស្ករស ២ស្លាបព្រាបាយ
- អំបិល ចុងស្លាបព្រាកាហ្វេ
- សាច់ដូងខ្ចីហាន់ស្តើងតូចៗ
- ទឹកដោះគោខាប់ ១កំប៉ុង
- ស៊ុត ៣គ្រាប់
- ខ្ទិះដូង ១ចានគោម
+ វិធីធ្វើ
១. មុនដំបូងត្រូវបើកចង្ក្រានដុតនំដាក់កំដៅឲ្យក្តៅប្រហែលជាកន្លះម៉ោងជាមុនសិន។
២. យកដំឡូងកញ្ចប់, ដំឡូងស្រស់ឈូស, ខ្ទិះដូង, ទឹកដោះគោ, សាច់ដូងខ្ចី, ស្ករស, អំបិល និងស៊ុត(គោះដាក់) លាយបញ្ចូលគ្នាឲ្យបានសព្វល្អ។
៣. បន្ទាប់ពីលាយបានបានសព្វល្អហើយយកវាចាក់ចូលក្នុងចាសដែករាងជ្រុងវែង បន្ទាប់មកយកទៅដាក់ក្នុងចង្ក្រានដុតនំទុកប្រហែលជា ១ទៅ ១ម៉ោងកន្លះ។
៤. យកនំចេញពីចង្ក្រានទុកឲ្យត្រជាក់ប្រហែលជា ១៥-២០នាទីកាត់វាជារាងជ្រុងៗ ឬតាមដែលអ្នកចូលចិត្តជាការស្រេច៕