Monday, July 6, 2015
ប្រហិតសាច់គោ
ប្រហិតសាច់គោ
គ្រឿងផ្សំ៖
- សាច់គោ ៣៥០ក្រាម អាចប្រើសាច់គោកិនស្រាប់
- ម្សៅពោត ២ស្លាបព្រាបាយ
- ទឹកត្រី ២ស្លាបព្រាបាយ
- ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេកន្លះ
- អំបិល ១ស្លាបព្រាកាហ្វេកន្លះ
- baking powder ១ស្លាបព្រាកាហ្វេកន្លះ (ម្សៅដុតនំ)
- ម្រេច
ការធ្វើ៖
១. សាច់ និងគ្រឿងទាំងអស់ដាក់ចូលទៅក្នុងម៉ាសីុនកិនសាច់ រហូតដល់សាច់ស្វិតល្អ។
២. យកសាច់ចេញ រួចដាក់ចូលថង់ប្លាស្ទិច ។ កាត់ក្បាលថង់តូចល្មមដើម្បីច្របាច់ប្រហិតចេញមកមូលល្អ ហើយជាវិធីដែលងាយស្រួល។
៣. ក្នុងអំឡុងពេលច្របាច់ប្រហិត ដាក់ទឹកដាំឲ្យពុះដាក់អំបិល ស្ករ, រួចភ្លក្ស រសជាតិល្មម គឺបានហើយ។ (វិធីនេះមិនធ្វើឲ្យសាច់គោសាបពេលស្រុះរួច) ។ ទឹកពុះដាក់សាច់គោចូលចម្អិន ៥នាទី រួចដួលចេញ។
៤. ប្រសិនបើធ្វើទុកញាុំពេលដួលចេញដាក់ចូលទៅក្នុងចានទឹកត្រជាក់ រួចដាក់ចូលថង់ ឬប្រអប់។ ដាក់ចូលទូរកកប្រសិនបើអ្នកចង់ទុករយៈពេលយូរជាងនេះ។យើងអាចច្របាច់ដោយដៃ ឬនៅក្នុងថង់ប្លាស្ទិចក៏បានតាមចំណង់ចំណូលចិត្ត ប៉ុន្តែយើងគិតថាប្រើថង់ងាយស្រួលជាង ព្រោះវាអាចមូលល្អ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment