មាន់ស្ពៃខ្មៅ
+ គ្រឿងផ្សំ
- សាច់មាន់ ៥០០ក្រាម (ស្ងោរឆ្អិន)
- ស្ពៃខ្មៅ ៤០០ក្រាម (ស្រុះ)
- ប្រេងខ្យង ៣ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ។
- ស្ករស ១ស្លាបព្រាបាយ
- ម្ទេសហាន់ តាមចំណូលចិត្ត
- ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ
- ខ្ទឹមបំពង កន្លះស្លាបព្រាបាយ
+ វិធីធ្វើ
១. ដំបូងយកសាច់មាន់ដាក់ស្ងោរឲ្យឆ្អិន រួចហាន់ជាចំណិតៗទុកមួយឡែកសិន។
២. យកចានមួយដាក់លាយគ្រឿងផ្សំមាន ទឹកស៊ីអ៊ីវ, ស្ករស និងម្ទេសហាន់ រួចកូរវាឲ្យរលាយចូលគ្នា។
៣. បន្ទាប់មកយកប្រេងខ្យង, ម្សៅស៊ុបមាន់, ខ្ទឹមបំពងចាក់ចូលកូរវាម្តងទៀតឲ្យរលាយចូលជាមួយគ្នាដែរទុកមួយឡែកសិន។
៤. ដាក់ដាំទឹកឲ្យពុះ យកស្ពៃខ្មៅស្រុះមួយសន្ទុះស្រង់ត្រាំទឹកត្រជាក់ដើម្បីឲ្យស្រួយ។
៥. យកសាច់មាន់ហាន់រួចមកលាយជាមួយគ្រឿងផ្សំដែលលាយទុកក្នុងចានឲ្យបានសព្វចូលជាតិល្អ។
៦. យកចានរាបស្មើមករៀបស្ពៃ រួចយកសាច់មាន់លាយគ្រឿងសព្វហើយដាក់រៀបពីលើគ្របឲ្យជិតដាក់ចូលទូឲ្យត្រជាក់ជាការស្រេច៕
No comments:
Post a Comment