Monday, July 6, 2015

បាយ​ឆា​បែប​ចិន


                                                                  បាយ​ឆា​បែប​ចិន
រឿងផ្សំ
- ​បាយ ១ចានគោមធំ
- ស៊ុត ១គ្រាប់គោះ​ដាក់​ចាន​វាយ​ឲ្យ​បែក
- សាច់ជ្រូក កន្លះខាំស្ងោរ​ឆ្អិន​ហាន់​តូចៗល្មម
- សាច់ក្រក់ ២ដុំចៀន​ឆ្អិនហាន់​ស្តើងៗ
- ការ៉ុត ១មើមតូចហាន់តូចៗ
- សណ្តែកបារាំង ៣-៤គួរហាន់តូចៗ
- ស្លឹកខ្ទឹម ២ដើម​ហាន់
- ខ្ទឹមសចិញ្ច្រាំ កន្លះ​ស្លាបព្រាបាយ
- ប្រេងឆា ១-២ស្លាបព្រាបាយ
- ម្រេចម៉ត់ ដាក់​តាម​ការ​ចូល​ចិត្ត
- ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
- អំបិល ចុង​ស្លាបព្រាបាយ
- ម្សៅស៊ុបមាន់ កន្លះស្លាបព្រាកាហ្វេ
- ស្ករស ចុង​ស្លាបព្រាកាហ្វេ

+ វិធីធ្វើ
១. ដំ​បូង​យក​​ការ៉ុត និង​​សណ្តែក​បារាំង​​ដាក់​ស្រុះ​​ប្រហែល​ជា​ ៣-៤នាទី។
២. យក​ប្រេង​ឆា​ដាក់​ចូល​​ក្នុង​ខ្ទះ​ ដាក់​ភ្លើង​ឲ្យ​ក្តៅ​​ដាក់​ខ្ទឹម​ស​​ចូល​ឆា​ឲ្យ​​មាន​ខ្លិន​​ឈ្ងុយ​​​ចាក់​ស៊ុត​​ចូល​​ឆា​ឲ្យ​ឆ្អិន​​ដាក់​​បាយ​ចូល​។
៣. បន្ទាប់​មក​​ឆា​បញ្ចូល​គ្នា​ឲ្យ​​សព្វដាក់​ សាច់​ជ្រូក, សាច់​ក្រក, ការ៉ុត និង​សណ្តែកបារាំង​ឆា​បញ្ចូល​គ្នា​​មួយ​​សារ​សិន​។
៤. ដាក់​គ្រឿង​​ចូល​ ម្រេច, ទឹកស៊ីអ៊ីវ, អំបិល, ម្សៅស៊ុបមាន់ និងស្ករស​ឆា​បញ្ចូល​គ្នា​ឲ្យ​​សព្វ​ ដាក់​ស្លឹក​ខ្ទឹម​​ចូល​ឆា​មួយ​​​ទៅ​ពីរ​ត្រឡប់​​ទៀត​​ជា​ការ​ស្រេច៕

No comments: