ខសសៃ និងសាច់គោ
រឿងទេស៖
- ខ្ទឹមក្រហម ខ្ទឹមស ខ្ទឹមបារាំង ស្លឹកក្រូច ម្ទេសក្រហម រមាត ផ្កាច័ន្ទ ម្រេច
- សាច់គោ ១គីឡូ
- សរសៃគោ ១គីឡូ
- ស្ករត្នោត បីស្លាបព្រា
- ទឹកត្រី បីវែក
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ម្រេចបុក ១ស្លាបព្រាបាយ
- ស្រាស ៤វែក
- ការុត៤ និង ដំឡូងបារាំង៤
របៀបធ្វើ៖
១. លីងខ្ទឹមបារាំង ខ្ទឹមក្រហម អោយឈ្ងុយ ទើបដាក់ខ្ទឹមសលីងអោយឈ្ងុយ ហើយដួសចេញ។
២. លីងម្ទេសក្រហម រមាត ផ្កាច័ន្ទ និង ម្រេច អោយឈ្ងុយ ដួសចេញ យកទៅបុកអោយម៉ត់ ទើបចាក់ខ្ទឹមលីងចូល បុកអោយសព្វចូលសាច់គ្នាអោយបានមួយចានចង្កឹះ។
៣. យកសរសៃគោលាងអោយស្អាត ហាន់ដុំៗតូច ប្រឡាក់ស្រាសា២វែក ទុកចោល ១ម៉ោង ទើបយកទៅស្ងោរអោយផុយ រួចស្រង់ចេញលាងទឹកអោយស្អាត។
៤. ហាន់សាច់គោដុំៗ រួចដាក់លាយសរសៃគោស្ងោរ យកទៅប្រលាក់នឹងគ្រឿងបុកខាងលើ លាយស្រាស២វែក និងម្រេចបុក កញ្ជ្រាវអោយសព្វ ទុកមួយអន្លើ ចំនួន ១ម៉ោង។
៥. កាត់ការុត និង ដំឡូងបារាំងដុំៗ ។
៦. កម្លោចស្ករត្នោតក្នុងឆ្នាំងមួយ អោយក្រហម រួចចាក់ទឹកត្រីចូល កូរអោយសព្វទើបចាក់សាច់គោចូល កូររំងាស់ ទាល់តែស្ងួតទឹក ទើបចាក់បន្លែចូល ថែមទឹកស្ងោររំងាស់ ទាល់តែផុយសាច់។
៧. ភ្លក្សថែមថយ តាមចំណូលចិត្ត។ បើចង់អោយកាន់តែឈ្ងុយ ថែមសន្លឹកក្រូចសើចទៅក្នុងទឹកខ ហើយរំងាស់ជាមួយសាច់។
៨. បើទទួលទានជាមួយនំប៉័ង សូមរំងាស់អោយខាប់ បើទទួលទានជាមួយគុយទាវ សូមថែមទឹកអោយរាវ ហើយថែមថយគ្រឿងតាមចំណូលចិត្ត។
៩. ពេលដួសដាក់ចាន សូមរោយស្លឹកខ្ទឹម និងស្លឹកក្រូចសើចហាន់ជាសរសៃឆ្មារបំផុត៕
No comments:
Post a Comment