Tuesday, June 30, 2015

នំជើងជ្រូក ឬ នំកំប៉ុង


                                                                  នំជើងជ្រូក ឬ នំកំប៉ុង 
ក- គ្រឿងផ្សំ 
ម្សៅខ្សាយ ១កំប៉ុង 
ទឹកក្តៅ ១កំប៉ុងកន្លះ 
ដូងកោស ១ក្តាប់ 
ពងមាន់១
សណ្តែកបាយត្រាំទឹកក្តៅហើយចំហុយ ១ក្តាប់
ប៉ិគក់ ហាន់ល្អិតៗ ១ក្តាប់
ស្ករ ១ស្លាបព្រាបាយ
អំបិល ចុងស្លាបព្រាកាហ្វេ
កំប៉ុងចៀននំ
ខ- របៀបធ្វើ៖
១- លាយម្សៅចូលជាមួយទឹកក្តៅអោយសព្វ ទើបចាក់គ្រឿងទាំងអស់ចូល លាយអោយសព្វ។
២- ដាក់ឆ្នាំងដាំខ្លាញ់អោយក្តៅ
៣- ដួសម្សៅលាយហើយដាក់កំប៉ុង ចៀនរហូតទាល់តែក្រហម ទើបគាស់ចេញ ហើយចៀនអោយក្រហមស្រួយ។
៤- អាចបរិភោគលេងធម្មតាក៏បាន ឬទ្រាប់សាលាដ ត្រសក់ជីរ ជ្រលក់ទឹកត្រីផ្អែម ក៏បាន។ 

បុកកាពិត្រីផ្លាធូ


                                                                        បុកកាពិត្រីផ្លាធូ
គ្រឿងផ្សំ
- ត្រីផ្លាធូ
- កាពិ
- ត្រីឆ្អើរ ( យកតែសាច់ត្រី )
- បង្គាក្រៀម
- ទឹកក្រូចឆ្មា
- ស្ករស ប៊ីចេង
- ខ្ទឹមក្រហម ខ្ទឹមស ម្ទេស និង ត្រប់ពុតញង
- បន្លែត្រសក់ ត្រប់ស្រួយ សណ្ដែកគួរ ( បន្លែដែលអាចញាំុជាមួយបានមានច្រើនមុខ តាមចំណូលចិត្ត )
វិធីធ្វើ
- ត្រីយកទៅជៀនអោយឆ្អិន រួចដួសទុកមួយអន្លើរ
- ខ្ទឹមស ខ្ទឹមក្រហម ម្ទេស និង ត្រប់ពុតញង យកទៅរំលីងអោយឈ្ងុយ រួចដួសទុកដោយឡែក
- កាពិយកទៅជៀន រួចដួសទុកមួយអន្លើរ
- យកខ្ទឹមស ខ្ទឹមក្រហម ម្ទេស មកបុកចូលគ្នាអោយរៀងម៉ត់បន្តិច រួចដាក់បង្គាក្រៀម និង ត្រីឆ្អើរ បុកបន្តទៀតអោយរៀងម៉ត់បន្តិច ទើបដាក់កាពិ ស្ករស ប៊ីចេង រួចបន្តបុកអោយចូលជាតិ សឹមដួសដាក់ចាន ( មិនប្រើអំបិលទេ ព្រោះកាពិមានជាតិប្រៃស្រាប់ )
- បន្ទាប់ពីដួសដាក់ចានរួចហើយ ដាក់ទឹកក្ដៅចូលបន្តិច ( បើដាក់ទឹកស៊ុបរឹតតែឆ្ងាញ់ ) និងដាក់ទឹកក្រូចឆ្មាចូល ( កុំអោយរាវ ធ្វើអោយរៀងខាប់ ) រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត បើត្រូវម៉ាត់ហើយ ដាក់ត្រប់ពុតញងលំលពីលើរួចជាការស្រេច ។
- យកមកទទួលទានជាមួយបន្លែ ដែលលោកអ្នកបានត្រៀមទុក ។

ខមាំុ


                                                                            ខមាំុ
គ្រឿងផ្សំ
- សាច់ជ្រូក3ជាន់ ហាន់ស្ដើងៗល្មម
- សាច់ជ្រូកចិញ្ច្រាំ ( សាច់សុទ្ធ )
- ត្រីពោ រឺ ត្រីប្រា ( តាមការចូលចិត្ត ) កាត់ជាដុំៗល្មម
- មាំុ
- ត្រប់វែង កាត់ជា4
- ស្ករស ម្សៅស៊ុប អំបិល និង ទឹកអំពិលទុំ
- ខ្ទឹមសចិញ្ច្រាំ រំលីងអោយឈ្ងុយ
- ស្លឹកជីនាងវង
- បន្លែរួមមាន : ព្រលិត ត្រសក់ ផ្កាស្នោ ស្ពៃក្ដោប ជីគ្រប់មុខ និងមានបន្លែច្រើនមុខទៀតតាមចំនូលចិត្ត ។
វិធីធ្វើ
- យកសាច់ជ្រូក3ជាន់មករំលីងអោយអស់ខ្លាញ់បន្តិច រួចដួសចេញ ទុកមួយអន្លើ
- យកសាច់ត្រី មកឆា អោយរៀងឆ្អិនបន្តិច ( ពេលឆាកុំត្រលប់ឆាខ្លាំងពេក ដើម្បីកុំអោយបែកសាច់ត្រី ) រួចដួសទុកមួយអន្លើរ
- យកមាំុមកឆាអោយឡើងឈ្ងុយ រួចដួសដេញ
- ដាក់ទឹកចូលក្នុងឆ្នាំងតិចល្មម ដាំអោយពុះ រួចដាក់មាំុចូល ( អាច់ដាក់មាំុចូលដូចយើងបង់ប្រហុក រួចយកកាកចេញ ដើម្បីកុំអោយដោយឆ្អឹង ) រួចកូរអោយរលាយចូលគ្នាអស់ ហើយដាក់ សាច់ជ្រូក3ជាន់ ស្ករស ម្សៅស៊ុប អំបិល ហើយរំងាស់អោយផុយសាច់បន្តិច
- បន្ទាប់មកដាក់ ត្រី សាច់ជ្រូកចិញ្ច្រាំ និង ត្រប់ រួចទុកអោយពុះ ភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត ( ធ្វើអោយរៀងខាប់បន្តិច ) រំងាស់ឆ្អិនហើយ ទើបដាក់ទឹកអំពិលទុំចូល ភ្លក់មើលម្ដងទៀត បើត្រូវម៉ាត់ហើយ ដាក់ខ្ទឹមសបំពង និង ស្លឹកជីនាងវងចូល រួចជាការស្រេច ។
👉 យកមកទទួលទានជាមួយបន្លែដែលលោកអ្នកបានត្រៀមទុក
🌟 បញ្ចាក់ : បានជាយើងត្រូវយក សាច់ជ្រូក សាច់ត្រី និងមាំុ មកឆាជាមុន ហើយបានយកមកស្លរ ព្រោះធ្វើដូចនេះ ដើម្បីធ្វើអោយសាច់ឆ្អិនល្អ ជាពិសេស មិនឆ្អាប ហើយបន្ថែមរស់ជាតិម្ហូបរបស់យើងអោយកាន់តែមានរស់ជាតិឆ្ងាញ់ ។ 

ឆ្អឹងជំនីជ្រូកកាពិ


                                                                      ឆ្អឹងជំនីជ្រូកកាពិ
គ្រឿងផ្សំ
- ឆ្អឹងជំនីជ្រូក ( កាត់ជាដុំល្មម )
- កាពិ
- គ្រឿងបុក ( គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹមស ស្លឹកក្រូចសើច )
- ម្ទេសក្រៀម យកទៅត្រាំទឹក រួចចញ្ច្រាំអោយម៉ត់
- ស្ករត្នោត ទឹកត្រី ម្សៅស៊ុប
- ខ្ទឹមស ចិញ្ច្រាំអោយម៉ត់
- ស្លឹកក្រូចសើច កុំហាន់ ( ទុកជាសន្លឹក )
វិធីធ្វើ
- យកឆ្អឹងជំនី មកប្រលាក់ជាមួយម្សៅស៊ុបបន្តិច រួចយកទៅបំពងអោយឆ្អឹន នឹង ឡើងក្រហម ហើយដួសទុកមួយអន្លើរ
- ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្ច្រាំចូលបំពងអោយឈ្ងុយបន្តិច ហើយដាក់ម្ទេសក្រៀម កាពិ និង គ្រឿងបុកចូល កូរអោយរលាយចូលគ្នាអស់ បន្ទាប់មកដាក់ ស្ករត្នោត ទឹកត្រី ម្សៅស៊ុប និងទឹកបន្តិច រំងាស់ទុកអោយឡើងឈ្ងុយ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត
- បន្ទាប់មកដាក់ឆ្អឹងជំនីជ្រូក ដែលបំពងហើយចូល កូរអោយសព្វចូលជាតិជាមួយគ្រឿង ទុកមួយសន្ទុះ ទើបដាក់ស្លឹកក្រូចសើចចូល ដើម្បីបន្ថែមអោយមានក្លិនឈ្ងុយ រួចជាការស្រេច រឺ អាចដាក់ស្លឹកម្រះព្រៅក៍បាន តាមការចូលចិត្ត ។ 

ឡាបសាច់ជ្រូក


                                                                  ឡាបសាច់ជ្រូក
គ្រឿងផ្សំ
- សាច់ជ្រូក ( ចិញ្ច្រាំអោយម៉ត់ )
- តៅហ៊ូដុំ ( ហាន់ជាដុំតូចៗល្មម ) 
- ខ្ទឹមស ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ
- ស្លឹកក្រូចសើច ជីរណា ហាន់ជាសសៃស្ដើងៗ
- ទឹកក្រូចឆ្មា
- អង្ករលីង ( បុកអោយម៉ត់ )
- ស្ករស ម្សៅស៊ុប ទឹកត្រី អំបិល
- បន្លែមាន ត្រសក់ សណ្ដែកគួរ ការ៉ុត ស្ពៃបូកគោ និងមានបន្លែជាច្រើនទៀតតាមចំណូលចិត្ត
វិធីធ្វើ
- យកសាច់សាច់ជ្រូកទៅស្ងោអោយឆ្អិន រួចស្រង់ចេញ ទុកមួយអន្លើ
- តៅហ៊ូយកទៅចៀន រួចទុកមួយអន្លើ
- យកចានថ្មីមួយមកដាក់ សាច់ជ្រូកដែលស្ងោរឆ្អិនហើយ តៅហ៊ូ ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច ជីរណា អង្ករលីង ម្សៅស៊ុប ទឹកត្រី ស្ករស អំបិល និង ទឹកក្រូចឆ្មា រួចច្របល់ចូលគ្នាអោយសព្វចូលជាតិ ភ្លក់មើលអោយល្មមតាមការចូលចិត្ត រួចជាការស្រេច ។

សម្លរទំពាំង



                                                                       សម្លរទំពាំង
គ្រឿងផ្សំ
- ត្រី កាត់ជាកង់ៗ
- សាច់ជ្រូកចិញ្ច្រាំ
- ខ្ទិះដូង ( តាមការចូលចិត្ត អាចមិនដាក់ក៌បាន )
- ត្រពាំងស្រស់ ស្លឹកងុប ស្លឹកបាស
- ទឹកត្រី ម្សៅស៊ុប ស្ករស អំបិល
- ប្រហុកចិញ្ច្រាំ
វិធីធ្វើ
- ចាក់ខ្ទិះដូង រឺទឹកធម្មតា( តាមចំណង់ចំណូលចិត្ត ) ចូលក្នុងឆ្នាំងសម្លរ ដាក់ត្រពាំង អំបិលបន្តិច និងអង្ករបន្តិច ហើយយកទៅរំងាស់មួយសន្ទុះ ។
- ទើបដាក់ប្រហុក សាច់ជ្រូកចិញ្ច្រាំ និងត្រី ទុកអោយពុះម្ដងទៀត ទើបដាក់ អំបិល ស្ករស ម្សៅស៊ុប និងទឹកត្រី ហើយភ្លក់មើលអោយល្មម ( តាមការចូលចិត្ត ) រួចសឹមដាក់ ស្លឹកងុប និង ស្លឹកបាសចូល ទុកអោយពុះម្ដងទៀតរួចជាការស្រេច ។

សម្លខ្ទិះផ្លែបាស


                                                                    សម្លខ្ទិះផ្លែបាស

គ្រឿងបុក ៖ ស្លឹកគ្រៃលីង ស្លឹកក្រូចសើច-លីង ខ្ជាយ រំដេង រមាត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រហមក្រៀម (ស្ងោរអោយរីកសិន ទើបចិញ្ច្រាំ ហើយទើបយកមកបុក លាយជាមួយគ្រឿងផ្សំទាំងឡាយនោះ អោយម៉ដ្ឋខៃចូលគ្នាសព្វ)
គ្រឿងផ្សំសម្ល ៖ ខ្ទិះដូង ប្រហុក ទឹកត្រី ស្ករត្នោត គ្រឿងបុក ត្រប់ពុតញង ផ្លែបាស ស្លឹកក្រូចសើច-លីង ឆ្អឹងជ្រូក៣ខាំ(ដាក់សម្រាប់រំងាស់យកជាតិ)
របៀបធ្វើ ៖
១- យកខ្ទិះដើមរំងាស់ អោយខះឡើងឈ្ងុយ ទើបចាក់គ្រឿងបុកចូល កូរអោយឈ្ងុយ ទើបដាក់ប្រហុក កូរលាយចូលគ្នា អោយឡើងឈ្ងុយស្ងួតទឹក។
២- ចាក់ស្ករ និង ទឹកត្រីចូល កូរអោយសព្ទ ទើបចាក់ឆ្អឹងជ្រូកចូល កូរអោយសព្វ ទើបបង់ស្លឹកក្រូចលីង និង ចាក់ខ្ទិះដូងចូលថែមទៀត រំងាស់ទាល់តែចេញជាតិល្អ។
៣- ដាក់ផ្លែបាស និង ផ្លែត្រប់ពុតញងចូល រំងាស់អោយពុះ ភ្លក្សសាបប្រៃផ្អែម ថែមថយតាមចំណូលចិត្ត។

នំប៉ាវ

នំប៉ាវ
គ្រឿងផ្សំសំបកនំ៖

-មេដំបែ yeast ១ស្លាបព្រាកាហ្វេ
-ម្សៅហើម baking soda ១ស្លាបព្រាកាហ្វេ
-ទឹកដោះគោឆៅ ១កំប៉ុង
-ម្សៅមី ៤កំប៉ុង
-ស្ករ ២ស្លាបព្រាបាយ
-អំបិល ១/២ ស្លាបព្រាកាហ្វេ
-និងទឹកក្តៅ សម្រាប់ថែមថយ
របៀបធ្វើសំបកម្សៅ៖
១- យកម្សៅមី និងគ្រឿងគ្រៅខាងលើ លាយចូលគ្នាអោយសព្វ បើម្សៅនៅរឹង សូមច្រូចទឹកក្តៅឧណ្ហៗបន្ថែម។
២- យកម្សៅទុកចោល មួយអន្លើ ប្រហែលកន្លះម៉ោង។
សំរាប់ស្នូលនំ៖
-សាច់ជ្រូក ៣ខាំ
-ស្ពៃក្តោបចិញ្ច្រាំ កន្លះចានចង្កើស
-ការុតហាន់ល្អិត ពីរស្លាបព្រា
-ខ្ទឹមដើមហាន់ល្អិតៗ ៥ដើម
-ទឹកខ្យង ១ស្លាបព្រា
-ប្រេងល្ង ១ស្លាបព្រា
-ស្រាស ១ស្លាបព្រា
-ម្រេច ចុងស្លាបព្រាកាហ្វេ
របៀបធ្វើស្នូល៖ លាយសាច់និងគ្រឿងទាំងអស់ ចូលគ្នា អោយសព្វ។

របៀបធ្វើនំ៖

១- លុយម្សៅមួយដុំ ហើយសង្កិនអោយសំប៉ែតប៉ុនបាតដៃ។
២- យកស្លាបព្រាចូលស្នូលសាច់ជ្រូកដែលលាយហើយ មួយដុំមកដាក់ចំកណ្តាល ហើយខ្ចប់មូរគួចមុខវា មួល
ឲ្យស្អាត។ បើចង់សំបូរបែប ថែមសាច់ក្រក និង ពងទាស្ងោរមួយចំណិត នៅក្នុងស្នូល មុននឹងខ្ចប់ជានំ សម្រាប់
ចំហុយ។
៣- កាត់ក្រដាសមួយបន្ទះ សម្រាប់ដាក់កល់ពីក្រោមនំ ពេលចំហុយ កុំអោយនំស្អិតជាប់បាតឆ្នាំង។
៤- ចំហុយប្រហែល១៥នាទី ទើបលើកចុះទុកអោយត្រជាក់បន្តិច សឹមទទួលទាន។
៥- នំប៉ាវឆ្អិន អាចទុកក្នុងទូត្រជាក់ បានយូរថ្ងៃ តែត្រូវស្រោបនំ ដោយថង់ប្លាស្ទិក ដើម្បីរក្សាគុណភាព មិនអោយ
ហួតកក លែងឆ្ងាញ់។ ពេលកំដៅ គេអាចយកមកចំហុយសាថ្មី ប្រាំនាទី ឬ ដាក់កំដៅក្នុង microwave មួយនាទី។

ជ្រូកជាប់ជុច


                                                      ជ្រូកជាប់ជុច Stuffed Winter Melon Soup
គ្រឿងផ្សំ Ingredient:
ត្រឡាច ១ ចៀរយកបណ្តូលចេញ 1 Winter melon, clean the inside out.
សាច់ជ្រូក បីខាំ 300g ground pork
ផ្សិតត្រចៀកកណ្តុរ ហាន់ល្អិតៗ ១ស្លាបព្រា 1 spoon black mushroom
ស្លឹកខ្ទឹម បួនដើម 4 stalks green onion chopped
ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ 1 teaspoon minced garlic
ពងមាន់១ 1 egg
ម្សៅឆា កន្លះស្លាបព្រាកាហ្វេ 1/2 teaspon tapioca starch or corn starch
អំបិល ចុងស្លាព្រា 1/4 teaspoon salt
ម្សៅស៊ុបមីគៀវ ១ស្លាបព្រាកាហ្វេ 1 teaspoon wonton soup mix
ស្ករ កន្លះស្លាបព្រាកាហ្វេ 1/2 teaspoon sugar
ម្រេច កន្លះស្លាបព្រាកាហ្វេ 1/2 teaspoon black pepper
Preparation:
១- លាយសាច់ជ្រូកជាមួយ អំបិល ខ្ទឹមស ស្លឹកខ្ទឹម ពងមាន់ ម្សៅឆា ម្រេច ស្ករ ទាំងអស់ចូលគ្នា
1. Mix the ground pork with mushroom, onion, garlic, salt, egg and tapioca starch.
២- ញាត់ចូលក្នុងត្រឡាច ដែលកាត់កង់ ចោះបណ្តូលចោល
2. stuff it into the winter melon.
៣- ដាំទឹកអោយពុះ រួចបង់ត្រឡាចញាត់ ចូល រួចរំងាស់ទាល់តែផុយសាច់ត្រឡាច
3. Boil 3-4 cups of water. When the water is boil then place the melon in the pot, boil till well cooked.
៤- ភ្លក្សនិងថែមថយ សាបប្រៃ តាមចំណួលចិត្ត
4. add sugar and wonton soup mix to the soup. Adjust your taste. Serve hot.
៥- បើចង់អោយមានរសជាតិប្លែក សូមបង់បង្គាក្រៀម ចូលក្នុងទឹកស្ងោរ ពេលដាំពុះ មុននឹងដាក់ត្រឡាចចូល។ បើដាក់បង្គាស្រស់ សូមដាក់ ពេលមុនលើកស្ងោរចុះពីចង្រ្កាន។
5- For another taste, you may add dried shimp to the soup after the water boils up before you put stuffed melon in.

នំកាឆាយ


                                                                       នំកាឆាយ
គ្រឿងផ្សំ ៖ ម្សៅអង្ករដំណើប និង ស្លឹកកាឆាយ
របៀបធ្វើ៖
១- ដួសម្សៅដំណើប មួយចានចង្កើស ដាក់ចាន ហើយចាក់ទឹកដាំពុះ ចូលពីរវែក កូរអោយស្អិត។
២- រោយម្សៅដំណើបថែម ហើយលុញច្របាច់ទាល់តែទន់ ម៉ដ្ឋសាច់ចូលគ្នា។ បើចង់អោយប្រៃឡមៗ សូមដាក់អំបិលចុងស្លាបព្រា។
៣- ចាប់ម្សៅមួយដុំមកកិនពន្លាតអោយស្តើង ហើយចាប់ស្លឹកកាឆាយហាន់ យកដាក់រោយពីលើ។
៤- ខ្ចប់ម្សៅបិតមុខផ្កាប់ទៅលើថាស មុនពេលចៀន សូមចំហុយ ឬ ស្ងោរសិនក៏បាន រួចហើយ យកទៅចៀននំផ្កាប់មុខ ទើបត្រឡប់ចៀនម្ខាងទៀត។
៥- សូមចៀននឹងខ្ទះសំប៉ែត លាបខ្លាញ់តិចៗ ដាក់ភ្លើងក្តៅល្មម ដើម្បីអអោយនំឆ្អិនតាមសម្រួល។
៦- ពេលឆ្អិន អាចយកបរិភោគបាន ជាមួយទឹកត្រីជូរអែម។

មាន់ទឹម


                                                                            មាន់ទឹម
គ្រឿងស្នូល៖
មាន់ ៤
សាច់ជ្រូកចិញ្ច្រាំលាយខ្លាញ់ខ្លះៗ ៥០០ក្រាម
សណ្តែកដីលីងដាក់គ្រាប់ទាំងមូល ២ស្លាបព្រា
គ្រាប់ឈូកស្ងោរ ២ស្លាបព្រា
ត្រាវហាន់ដុំប៉ុនៗមេដៃ ២ស្លាបព្រា
ប៉ិគក់ ហាន់សរសៃៗ ២ស្លាបព្រា
ផ្កាចេក ហែកជាសរសៃៗ ២ស្លាបព្រា
ការុតហាន់ល្អិតៗ ២ស្លាបព្រា
ផ្សិតចំបើង ២ស្លាបព្រា
ខ្ទឹមបារាំង ២ស្លាបព្រា
ខ្ទឹមក្រហម ២ស្លាបព្រា
ស្លឹកខ្ទឹម ២ស្លាបព្រា
ម្ទេសប្លោកក្រហម ហាន់ល្អិតៗ ២ស្លាបព្រា
មីសួត្រាំទឹកអោយទន់ហើយកាត់អោយខ្លីៗ ១ចានចង្កើស
ម្សៅឆា ២ស្លាបព្រាកាហ្វេ
ពងមាន់ ៤
ម្រេច ចុងស្លាបព្រាកាហ្វេ
អំបិល ១ស្លាបព្រាកាហ្វេកន្លះ ( ១ស្លាបព្រាកាហ្វេសម្រាប់ប្រលាក់មាន់ កន្លះស្លាបព្រាកាហ្វេសម្រាប់ប្រលាក់សាច់ស្នូល )
ទឹកត្រី ២ស្លាបព្រា
ទឹកឃ្មុំ ២ស្លាបព្រា
ស្រាស ២ស្លាបព្រា
បើចង់អោយមានក្លិនក្រអូប សូមលីងផ្កាច័ន្ទ (ប៉ូចកាក់) មួយផ្កា បុកអោយម៉ដ្ឋដាក់លាយជាមួយគ្រឿងស្នូល។
បើដាក់ច្រើនជាងនេះ នឹងនាំអោយល្វីងហាងសាច់ស្នូល លែងមានរសជាតិឆ្ងាញ់។
របៀបធ្វើ៖
១- លាងមាន់អោយស្អាត កាត់យកក្បាលនិងក្រញាំជើងចេញ លាងអោយស្អាត ប្រឡាក់ម្រេច អំបិល១ស្លាបព្រាកាហ្វេ ទឹកឃ្មុំ និង ស្រាសពីរស្លាបព្រាបាយ ទុកចោលមួយម៉ោង។
២- យកសាច់ជ្រូកលាយជាមួយគ្រឿងគ្រប់មុខខាងលើ លាយជាមួយគ្នា ទើបយកទៅញាត់នៅក្នុងខ្លួនមាន់។ យកឈើចាក់ធ្មេញ ខ្ទាស់គូថមាន់អោយជិត។
៣- យកមាន់ទាំងមូលរុំនឹងស្លឹកឈូក ពីរជាន់ ចងអោយជាប់ ដាក់ក្នុងចានមួយ ហើយចំហុយ ប្រហែល៧០នាទី ដើម្បីអោយផុយសាច់ និងឆ្អិនដល់គ្រឿងក្នុង។ បើមាន់ធំ នឹងចំហុយយូរ។ បើមាន់តូច ចំហុយឆាប់ឆ្អិន។
៤- ពេលបរិភោគ អាចបរិភោគបាន ជាមួយ នឹង ទឹកត្រីម្ទេសជូរអែម ទ្រាប់ត្រសក់និងប៉េងប៉ោះស្រគាល។

បបរសណ្តែកខ្មៅដូងខ្ចី


                                                                   បបរសណ្តែកខ្មៅដូងខ្ចី

គ្រឿងផ្សំ៖ ចំណិតដូងខ្ចី អង្ករតំណើប សណ្តែកខ្មៅ ស្ករ អំបិល ខ្ទិះដូង

វិធីធ្វើ៖

១- ត្រាំសណ្តែកខ្មៅ ៥-៦ម៉ោង មុនយកស្ងោរ។ ពេលស្ងោរ ដាក់អំបិលបន្តិច រំងាស់អោយផុយ ទើបលាងសម្រស់ អោយស្រស់ទឹក ទុកមួយអន្លើ។
២- ពូតខ្ទិះដូង យកខ្ទិះដើមទុក រំងាស់ខ្ទិះចុងដៃអោយឆ្អិន ទើប ដាក់អង្ករតំណើបចូល រំងាស់ រហូតដល់បែកគ្រាប់អង្ករ ទើបចាក់សណ្តែកចូល។
៣- បង់ស្ករ អំបិល ភ្លក្សថែមថយ តាមចំណូលចិត្ត រួចទើបបង់សរសៃដូងខ្ចី ដាំអោយពុះ ហើយលើកចុះពីភ្លើង។
៤- យកខ្ទិះដើម ទៅដាំអោយពុះ ទើបលើកទុកអោយត្រជាក់។
៥- ពេលដួសបបរបរិភោគ ត្រូវច្រូចខ្ទិះដើម ចូលបន្តិច ដើម្បីអោយឈ្ងុយ។

អាម៉ុកដូងខ្ចី


                                                                         អាម៉ុកដូងខ្ចី
គ្រឿង៖ ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ខ្ជាយ រមាត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រហមក្រៀម លីងហើយបុកលាយចូលគ្នា អោយម៉ដ្ឋ
Ingredient:
lemon grass, kaffir lime leaves, rumdeng, kchai, romeat, ktim sor, ktim krahom, mtess krahom kream, (blend well together in a blender or a khmer mortar by pounding)
សាច់ត្រីសុទ្ធ មួយគីឡូ កាត់ដុំៗ
1kg fish fillet, cut in cubes
ទឹកត្រី ៥ស្លាបព្រាបាយ
5 spoon fish sauce
អំបិល ចុងស្លាបព្រាកាហ្វេ
1/5 tea spoon salt
ស្ករ ១ស្លាបព្រាកាហ្វេ
1/2 spoon sugar
ទឹកខ្ទិះដូង មួយកំប៉ុង
1 cup coconut milk
ម្សៅមី ១ស្លាបព្រា
1 spoon of wheat flour or rice flour
ពងមាន់ពីរ
2 eggs
ទឹកមួយកំប៉ុង
1 cup of water
ស្លឹកក្រូចហាន់ឆ្មារៗ
shredded kaffir lime leaves
សរសៃម្ទេសប្លោកទុំ ហាន់ឆ្មារៗ
shredded red bell pepper
ត្រួយញ ឬស្លឹកខាត់ណាខ្ចី
a few leaves of chinese broccolli (Khat Na)
របៀបធ្វើ៖
Preparation:
១. ដាក់ក្បាលខ្ទិះ កូរអោយឈ្ងុយ ទាល់តែឡើងប្រេង ទើបដាក់គ្រឿងបុកម៉ដ្ឋ ចូលហើយកូរអោយសព្វ ទាល់តែឈ្ងុយ។
1. Heat two spoon of coconut milk till it boils, add the ingreedients (the pastry), stir till it gets dry.
២. ចាក់ទឹកត្រី ស្ករ អំបិល ចូល ហើយ កូរអោយសព្វ
2. Add fish sauce, salt, sugar, stir
៣. ចាក់ត្រីចូល កូរអោយសព្វ
3. Add the fish cubes, stir.
៤. យកខ្ទិះដូងដែលនៅសល់ លាយទឹក ពងមាន់ និង ម្សៅ ចាក់ចូល ហើយកូរអោយសព្វ ទាល់តែទឹកឡើងខាប់ រួចលើកចេញ
4. Mix the flour with the coconut milk, water, and eggs, mix well till the juice gets thick. Take off heat.
៥. យកស្លឹកចេក មកចាប់ខ្ទាស់ជាកន្ទោង
5. Make banana leaves into a cup shape.
៦. យកស្លឹកខាត់ណា បត់ដាក់តម្រៀបក្នុងកន្ទោង
6. Cut chinse broccolli leaf into smaller pieces, and lay them in the banana-leaf cup.
៧. ដួសសាច់ត្រីកូរ ចាក់ចូលក្នុងកន្ទោង
7. Scoop the cooked fish, and fill it in.
៨. យកកន្ទោងទាំងអស់ តម្រៀបក្នុងឆ្នាំងចំហុយ រូចហើយរោយសរសៃស្លឹកក្រូចនិងម្ទេសពីលើ ដាក់ចំហុយ ៥ ទៅ ១៥នាទី
8. Lay the banana-leaf bowls in a steamer, sprinkle it with shredded kaffir lime leaf and shredded red bell pepper, steam for 10-15min.
៩. ពេលឆ្អិន លើកចុះ បរិភោគភ្លាមៗ ទាន់នៅក្តៅ
9. Take out and serve while it is hot.
ចំណាំ៖ បើចង់ចំហុយដាក់ក្នុងដូងខ្ចីដុត សូមយកសាច់ត្រីកូរគ្រឿង ចំហុយអោយឆ្អិនសិន ទើបចាក់ចូលផ្លែដូង ទើបចំហុយមួយសាទៀត ប្រហែលកន្លះម៉ោង ដើម្បីយកមុខលំអ អោយស្អាត គ្មានឃើញស្នាមវែកដួស។
Note: If you want to steam in the coconut shell, please replace the coconut with the banana leave bowls and steam it longer to about 30min.

ស៊ុបពងទាសាច់ក្តាម


                                                                   ស៊ុបពងទាសាច់ក្តាម
របៀបធ្វើ៖
១- សំអុះក្តាម នៅក្នុងឆ្នាំងមួយ ហើយលើកចេញ យកមកបេះសាច់។
២- ស្ងោរឆ្អឹងមាន់ ត្រងយកទឹកស៊ុប ១លីត្រ ដាក់ស្ងោរឆ្នាំងផ្សេងមួយទៀត ដាំអោយពុះ ទើបថែម អំបិល ទឹកត្រី ស្ករ និង ម្សៅស៊ុប។
៣- ក្នុងចានមួយ ដាក់ទឹកកន្លះវែក លាយម្សៅឆា១ស្លាបព្រា កូរអោយសព្វ រួចចាក់ក្នុងស៊ុប កូរអោយខាប់ទឹកបន្តិច តែកុំខាប់ខ្លាំងពេក។
៤- យកពោតខ្ចីមួយ បកអោយស្អាត ទើប ចិត ស្តើងៗ ហើយចាក់ចូលក្នុងទឹកស៊ុប។
៤- វាយពងទាលាយទឹកបន្តិច រួចចាក់ក្នុងស៊ុប កូរអោយសព្វ បន្ទាប់មកទើបចាក់សាច់ក្តាមចូល។
៥- ភ្លក្សសាបប្រៃ ថែមថយ តាមចំណូលចិត្ត។ ពេលបរិភោគ ថែមស្លឹកខ្ទឹមហាន់ ឬ ជីរវ៉ាន់ស៊ុយហាន់ ហើយ រោយម្រេចបុក ដើម្បីអោយឈ្ងុយ។

Monday, June 29, 2015

ទឹកសណ្តែក


                                                                   ទឹកសណ្តែក
គ្រឿងផ្សំ ៖ សណ្តែកសៀង១គីឡូ ទឹក១០លីត្រ ស្ករ១គីឡូ អំបិល១ស្លាបព្រាកាហ្វេ
របៀបធ្វើ៖
១- យកសណ្តែកសៀង១គីឡូ ត្រាំជាមួយទឹកក្តៅឧណ្ហៗ ចំនួនបីម៉ោង រួចហើយ ញីសំបកចេញ លាងសម្រស់អោយស្អាត។
២- យកសណ្តែកសៀង ដាក់កិនជាមួយ ទឹក៣លីត្រ រួចហើយច្រោះ ច្របាច់យកកាកចេញ យកតែទឹកសណ្តែកសុទ្ធ។
៣- យកទឹក៧លីត្រទៀត មកថែមជាមួយនឹងទឹកសណ្តែកសុទ្ធ ហើយដាំអោយពុះ។
៤- ដាក់ស្ករនិងអំបិលចូល អោយពុះសព្វ។
៥- ពិសាក្តៅៗក៏បាន ត្រជាក់ក៏បាន តាមចំណូលចិត្ត។
៦- បើចង់ខាប់ កាត់បន្ថយចំនួនទឹក។
៧- បើមិនចូលចិត្ត រសជាតិផ្អែមខ្លាំង សូមកាត់បន្ថយចំនួនស្ករ។
៨- ចំពោះមាតាដែលខ្វះទឹកដោះ អាចយកទឹកសណ្តែកនេះ ជួយបំប៉នសុខភាពទារកបាន ដោយកាត់បន្ថយចំនួនស្ករពីរខាំ ក្នុងសណ្តែកមួយគីឡូ។ ចំពោះទារកក្រោម៦ខែ គេមិនអោយមានជាតិស្ករឡើយ។ជាតិផ្អែម នឹងធ្វើអោយទារកអន់ភ្នែក ឬ រពឹសចាប់មិនជាប៉ ឬ កើតទឹកនោមផ្អែម ជាពិសេស ពេលទារក នៅក្រោមអាយុ ២ខួប។ ចំណែកស្ត្រីសរសៃខ្ចី គួរបរិភោគ ជាតិស្ករ អោយបានតិចបំផុត នៅមុនកូនអាយុមួយខួប ការពារមិនអោយមានទឹកនោមផ្អែម។ ប៉ុន្តែ ស្រីអាចបរិភោគផ្លែឈើធម្មជាតិ ដែលមានជាតិផ្អែមបាន គ្រាន់តែពុំគួរបរិភោគ ជាតិស្ករផលិតឡើយ។
៩- ចំពោះមនុស្សទូទៅ ការបរិភោគទឹកសណ្តែក នឹងជួយផ្សះជម្ងឺបែកស្រកា អោយស្បែកប្រែរលោងស្អាតមកវិញ។
១០- ដើម្បីធ្វើទឹកសណ្តែកអោយចេញពណ៌បៃតង គេត្រូវបុកស្លឹកតើយ ពូតយកទឹក ទៅដាក់លាយជាមួយទឹកសណ្តែក ហើយដាំអោយពុះ ទើបដាក់ស្ករអំបិល។

តៅហ៊ូទឹកស្ករ


                                                                  តៅហ៊ូទឹកស្ករ
វីធិធ្វើ 
វត្ថុធាតុដើម
1.2 លីត្រទឹកសណ្ដែក
ម្សៅអង្ករ 30g
1/2 ស្លាបព្រាកាហ្វេ ម្នាងសិលា
ស្លឹកតយ 2 ស្លឹក
ស្ករក្រហម 200g
1 ខ្ញីតូច
ដើម្បីអនុវត្ត
ម្នាងសិលាលាយជាមួយនិងទឹក, ចាក់ចូលទៅក្នុងឆ្នាំងមួយដេាយឡែក។
ទឹកសណ្តែក 300ml លាយជាមួយម្សៅអង្ករហើយកូរឲ្យរលាយចូលគ្នា។
-ចាក់ទឹកសសណ្ដែកនៅសល់និងស្លឹកតយចូលឆ្នាំង១ទៀតដាក់នៅលើចង្ក្រានឲ្យពុះ បន្ថាយភ្លើង យកស្លឹកតយចេញ ហើយចាក់ទឹកសណ្ដែកដែលលាយម្សៅអង្ករចូលគ្នា, ចំអិនរហូតទាល់តែពុះ,ហើយបិតភ្លើង.
ចាក់ទឹកដណ្ដែកចូលឆ្នាំងម្នាងសិលាហើយគ្របស្បៃស្តើងលើឆ្នាំងហើយបិតគំរបរយៈពេលប្រហែល 45 នាទីទៅ 1 ម៉ោងនិងបានតៅហ៊ូហើយ។
ដាក់ស្ករក្រហមចូលឆ្នាំងជាមួយទឹក ២ ពែង ដាំឲ្យពុះ ហាន់ខ្ញីជាបន្ទះៗ ហើយដាក់ចូលឆ្នាំងដាំប្រហែល15នាទី ឲ្យទឹកស្ករខាប់រួមបិតភ្លើង
- ប្រើស្លាបព្រា ដួលតៅហ៊ូជាស្រទាប់ស្តើងដាក់ចូលទៅក្នុងចានហើយដាក់ទឹកស្ករចូល បើចូលចិត្តខ្ទិះអាចដាក់ថែមបាន.
ចំណាំ: ពេលដាំទឹកសណ្ដែកត្រូវកូររហូត, ចាក់ទឹកដោះគោចូលឆ្នាំម្នាងសិលាពេលទឹកសណ្ដែកនៅក្តៅ។ បន្ទាប់ពីការតៅហ៊ូរឹង, ប្រើស្លាបព្រាមួយដួលតៅហ៊ូថ្នមៗ, ប្រសិនបើដួលចូលជ្រៅពេកនិងធ្វើឲ្យតាំហ៊ូបែកខូច។

ឆ្អឹងជំនីរអាំង


                                                        ឆ្អឹងជំនីរអាំង Grilled ribs
គ្រឿងផ្សំ Ingredients:
ឆ្អឹងជំនីរ ១គីឡូ -- 1kg pork ribs
ស្ករ ១ស្លាបព្រាបាយ -- 1 table spoon sugar
ទឹកឃ្មុំ ១ស្លាបព្រា -- ២ table spoon honey
អំបិល កាចស្លាបព្រាកាហ្វេ -- 2/3 teaspoon salt
ម្រេចគ្រាប់ ២ស្លាបព្រាកាហ្វេ -- 2 teaspoon of whole black pepper
ម្សៅឆាស៊ីវ ២ស្លាបព្រាកាហ្វេ -- 2 table sppon Char Siu powder or 1 table spoon of char siu sticky paste.
ស្រាស ២ស្លាបព្រាបាយ -- 2 table spoon cooking wine
ខ្ទឹមបំពង់ ៤ដើម -- 4 stalks of green onions, chopped.
ប្រេងឆា ៤ស្លាបព្រា -- 4 table spoon cooking oil
របៀបធ្វើ To prepare:
១- បុកម្រេចអោយម៉ដ្ឆ រួចចាក់ទៅក្នុងចាន លាយអំបិល ស្ករ ទឹកឃ្មុំ ម្សៅឆាស៊ីវ ស្រាស កូរអោយសព្វ។
1- Grind the pepper then mix it with salt, sugar, honey, char siu powder, and cooking wine.
២- យកឆ្អឹងជំនីរ ប្រលាក់គ្រឿង ទុកកន្លះម៉ោង មុននឹងយកទៅអាំង។
2- Marinate the ribs with the ingredients, leave it for 20min prior to grilling.
៣- យកប្រេងឆា កំដៅអោយក្តៅ រំលីងជាមួយខ្ទឹមបំពង់ (ហាន់ល្អិតៗ) រួចយកទៅលាប ឆ្អឹងជំនីរ នៅពេលអាំងឆ្អិន ដើម្បីផ្តល់ក្លិនក្រអូប និង សោភណ័ណភាពអាហារ។
3- In a small pot, heat the cooking oil, add chopped green onions, still it, then apply it to the ribs prior to serving.

ការ៉េមពេាត


ការ៉េមពេាត
ពេាតមិនត្រឹមតែអាចធ្វើជា នំ និង បង្អែមទេ តែអាចយកមកធ្វើជាការ៉េមទៀតផងណា បើរស់ជាតិធានាថាពិតជាមិនអាចភ្លេចបានទេ
គ្រឿងផ្សំៈ
3 ពោត
4 ស៊ុតក្រហម
ទឹកដោះគោ 300ml
Whipping cream 200ml ក្រែម
200 ml ស្ករស
អំបិល បន្តិច
Vannilla 2 ស្លាបព្រា
ជំហានទី 1:
លាងពេាតនិងប្រើកាំបិតកាត់យកសាច់ពេាតដូចក្នុងរូប ហើយដាក់ដាំទាំងសាច់និងផ្លែជាមួយទឹកដោះគោ whipping creamឲ្យពុះ ហើយដួលពពុះចេញទុកប្រហែល 20 នាទីរហូតដល់ពោតទន់ ដួលផ្លែេពាតចេាល ហើយទៅក្រឡុកឲ្យម៉ត ហើយ ត្រងកាកចេញយកតែទឹក.
ជំហានទី 2ៈ
យកសុ៊តក្រហម ស្ករស អំបិល vannila វាយឲ្យរលាយចូលគ្នា ហើយយកទៅលាយជាមួយពេាតដែលក្រឡុកហើយ.
រួចដាក់ចូលទូរទឹកកក6-7 ម៉ោងគឺអាចបរិភោគបានហើយ។
ជូនពរអ្នកទាំងអស់គ្នាទទួលបានជោគជ័យ!
ចំណាំ: អ្នកត្រូវយកចេញមកហើយប្រើស្លាបព្រាច្របល់វារៀងរាល់ 2 ម៉ោង 1 ដង វានិងធ្វើឲ្យការ៉េមរបស់អ្នកម៉ត និង ទន់ល្អ.

ការ៉េមចេក




                                                                        ការ៉េមចេក
គ្រឿងផ្សំ

.ចេក
.ទឹកដោះគេាខាប់
.ខ្ទិះដូង
.សណ្ដែកដី.
វិធីធ្វើ

យកគ្រឿងផ្សំកិនចូលគ្នាឲ្យម៉ត ច្រកចូលថង់ ដាក់ចូលទូរទឹកកក

ប្រហុកខ្ទិះ



                                                                       ប្រហុកខ្ទិះ
គ្រឿងផ្សំៈ
សាច់ជ្រូក 2 ខាំ ប្រហុក កន្លះចាន ម្ទេសប្លោកក្រៀម 2 ផ្លែស្ករត្នោត 1 ស្លាបព្រាបាយ ខ្ទិះដូង(ដើម) កន្លះស្លាបព្រាបាយ ម្សៅស៊ុប កន្លះស្លាបព្រាបាយ ត្រប់ពុតលំញង 20 ស្លាបព្រាបាយ ខ្លាញ់ 2 ស្លាបព្រាបាយគ្រឿងបុករួច (គុលស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច)
វិធីធ្វើៈ
1.សាច់ជ្រូកចិញ្រ្ចាំជាមួយប្រហុក គ្រឿងបុកបញ្ជូលគ្នា ម្ទេសក្រៀមត្រាំទឹកចិញ្រ្ចាំ។
2.ដាក់ខ្លាញ់ឲ្យក្តៅដាក់ស្ករត្នោត ម្ទេស គ្រឿងឆាឲ្យឆ្ងុយដាក់ សាច់ជ្រូកចិញ្រ្ចាំជាមួយប្រហុក ខ្ទិះដូង ម្សៅស៊ុប ស្ករត្នោត ត្រប់ពុតលំញង ឆាឲ្យដាច់ទឹកបន្តិច គេទទួលទានជាមួយបន្លែស្រស់ ដូចជាៈ ត្រសក សណ្តែកកួរ ស្ពៃក្តោប ត្រប់ស្រួយ។ល។

សាច់ជ្រូកផាត់


                                                                សាច់ជ្រូកផាត់
របៀបធ្វើ
ជាមួយនឹងវិធីដ៏សាមញ្ញដើម្បីធ្វើសាច់ជ្រូកផាត់ឆ្ងាញ់និងអនាម័យ។
គ្រឿងផ្សំ:
- 500g សាច់ជ្រូកគ្មានខ្លាញ់សាច់ជ្រូក
- ស្ករ 2 ស្លាបព្រាបាយ
- ½ស្លាបព្រាកាហ្វេអំបិល
ទឹកត្រី 3 ស្លាបព្រាបាយ
- ½ស្លាបព្រាកាហ្វេម្រេច
- 1 ស្លាបព្រាស្លឹកគ្រៃកិន
វិធី្រស្ត:
- លាងសាច់ទុកឲ្យអស់ទឹក កាត់ស្ដើងៗ រៀបចំចានស្អាត, លាយ 2 ស្លាបព្រាស្ករ; អំបិល½ស្លាបព្រាកាហ្វេ; 3 ស្លាបព្រាបាយទឹកត្រី; ½ស្លាបព្រាកាហ្វេម្រេចកនិង 1 ស្លាបព្រាស្លឹកគ្រៃកិន ហើយដាក់សាច់ច្របល់ឲ្យសព្វ ប្រើថង់គ្របការពារទឹកចូល បានយកដាក់ទៅក្នុងទូទឹកកកជាន់ត្រជាក់មួយយប់ដើម្បីរឿងទេសជ្រៀតចូលសាច់បានល្អ។
- នៅថ្ងៃបន្ទាប់អ្នកបានដាក់សាច់ចូលឆ្នាំងបន្ថែមទឹក 1 ពែងនិងបើកភ្លើងប្រើកំដៅទាបរហូតសាច់ទន់
បន្ទាប់មកហែកសាច់តូចៗ, រួចដាក់ឡើងខ្ទះក្ដៅបើកភ្លើងតូចបំផុតហើយឆាសាច់រហូលស្ងួត,
បើចង់បានសាច់ម៉តអាចយកទៅកិនហើយចាំឆាឲ្យស្ងួត.

Pizza


- ម្សៅមី 750gr
2 tablespoons ប្រេងអូលីវ,
អំបិល 1/2 ស្លាបព្រាកាហ្វេស្ករ
2 ស្លាបព្រាបាយ, basil leaves
1កញ្ចប់ ម្សៅ មេនំប័ុង(7 មីលីក្រាម)( yeast)
ទឹកក្តៅអ៊ុនៗ 300ml, មិនក្តៅពេកខូចមេម្សៅប្រសិនបើត្រជាក់ពេកនំនិងមិនឡើង។
- ស្នូនំ: អ្នកអាចជ្រើសរើសសាច់ផាត់, ត្រីធូណា, បង្កង, អយស្ទ័រ , សាច់ក្រក,, សាច់គោ ... បន្លែ: ប៉េងប៉ោះ, ម្ទេស (ពណ៌បៃតង, ក្រហមឬលឿង), ខ្ទឹមបារាំង។
-ប្រេងអូលីវនិងឈីស mozzarella ពិសេសមិនអាចខ្វះបាន។
រូបមន្ត:
1~ចំពោះម្សៅលាយជាមួយស្ករអំបិលប្រេងអូលីវ។ រំលាយ yeast(មេនំប័ុង) នៅក្នុងទឹកក្តៅអ៊ុនៗ, ហើយដាក់ចូលម្សៅនិងច្របល់ឲ្យស្មើដៃទាំងពីរសម្រាប់។ អប់ម្សៅប្រហែល 1 ម៉ោងបិតដេាយថង់ឲ្យចិត្ត។
2~ក្រោយ1 មេា៉ងយកចេញមក roll ឲ្យស្ដើនល្មម ដូចក្នុងរូប
3~ម្ទេស ខ្លឹមបារាំង ហាន់ស្ដើនៗ, ឈីសហាន់សសៃ បង្គាបកសំបចេាលក្បាល។
4~លាបប្រេង olive លើនំ, ដាក់ស្លឹក basil ហើយដាក់ទឹកជ្រលក់បេងប៉ោះភីហ្សា ហើយរៀបបង្គាលើនំ បន្ទាប់មកដាក់ម្ទេស ខ្ទឹមបារាំង ហើយដាក់ចូល oven នៅ 250 ដឺក្រេ 15 នាទីដុតនំ ត្រូវបើក oven ឲ្យក្ដៅមុនដុតនំ10នាទី។
ក្រោយ15 នាទីយកនំចេញពីឡ ដាក់ឈីសពីលើហើយដាក់ចូល oven វិញ5 នាទីទៀត អាចយកចេញញាុំបានហើយ កុំភ្លេចដាក់ទឹកម្ទេស និងទឹឹកបេងប៉ោះ តាមការចូលចិត្ត។

សាច់មាន់ដូងអាំង


                                                                     សាច់មាន់ដូងអាំង

១- ប្រលាក់សាច់មាន់ ជាមួយម្រេចបុក អំបិល ស្ករស ប្រេងខ្យង (បើគ្មានប្រេងខ្យង ដាក់ទឹកត្រី) ម្សៅឆា និង រមៀត ទុកចោលប្រហែល១៥នាទី។
២- ដោតសាច់មាន់ រៀបជាបន្ទះៗ ក្នុងចង្កាក់
៣- កោសដូងចាស់ ជាសរសៃៗ
៤- យកដូង ទៅផ្តិតសង្កត់នឹងសរសៃដូង អោយជាប់ល្អ ហើយយកទៅអាំង អោយឆ្អិន។
៥- បរិភោគជាមួយជ្រក់ល្ហុង ឬ ជ្រក់ត្រសក់ជូរអែម។

ប្រហុកនួននាង


                                                            វិធីធ្វើ ប្រហុកនួននាង

គ្រឿង៖ ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ខ្ទឹមបំពង់ ម្ទេសផ្លោកក្រហម ម្ទេសខ្មាំងឬម្ទេសហឡូពីណូ ប៉េងប៉ោះពងចាប ពងទា សាច់ជ្រូកចិញ្ច្រាំ ប្រហុក ខ្លាញ់ និងស្ករ។
វិធីផ្សំ៖
1/ លីងសាច់ជ្រូកអោយស្ងួតអស់ទឹក រួចដួសទុកមួយអន្លើ។
2/ដាក់ខ្លាញ់ លីង ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំងចិញ្ច្រាំ ខ្ទឹមបំពង់ហាន់ល្អិតៗ ម្ទេសផ្លោកទុំ ម្ទេសខ្មាំងឬម្ទេសហឡូពីណូ អោយឈ្ងុយ ហើយយកមកបុកចូលគ្នា។
3/ ដាក់ខ្លាញ់ លីងគ្រឿងដែលបុកបាននោះ ជាមួយប្រហុក អោយឈ្ងុយ
4/ ចាក់សាច់ជ្រូកចូល ដាក់ស្ករចុងស្លាបព្រាកាហ្វេ (កុំដាក់អោយផ្អែមដូចប្រហុកខ្ទិះ) កូរអោយសព្វ។
5/ ភ្លក្សរសជាតិប្រៃផ្អែម ថែមថយ តាមស្រឡាញ់ រួចហើយគោះពងទា ដាក់ចូល កូរអោយសព្វ រហូតដល់ចេញពណ៌ល្អ
6/ ដាក់ប៉េងប៉ោះចូល បួនដប់ កូរអោយសព្វ។
7/ ពេលដួសបរិភោគ អាចថែមស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ឬជីរក្រហម តាមចំណូលចិត្ត ឬមិនបាច់ដាក់ក៏បាន។
8/ បើមិនជូរទេ អាចច្របាច់ក្រូចឆ្មារថែម។