Tuesday, June 30, 2015

ឆ្អឹងជំនីជ្រូកកាពិ


                                                                      ឆ្អឹងជំនីជ្រូកកាពិ
គ្រឿងផ្សំ
- ឆ្អឹងជំនីជ្រូក ( កាត់ជាដុំល្មម )
- កាពិ
- គ្រឿងបុក ( គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹមស ស្លឹកក្រូចសើច )
- ម្ទេសក្រៀម យកទៅត្រាំទឹក រួចចញ្ច្រាំអោយម៉ត់
- ស្ករត្នោត ទឹកត្រី ម្សៅស៊ុប
- ខ្ទឹមស ចិញ្ច្រាំអោយម៉ត់
- ស្លឹកក្រូចសើច កុំហាន់ ( ទុកជាសន្លឹក )
វិធីធ្វើ
- យកឆ្អឹងជំនី មកប្រលាក់ជាមួយម្សៅស៊ុបបន្តិច រួចយកទៅបំពងអោយឆ្អឹន នឹង ឡើងក្រហម ហើយដួសទុកមួយអន្លើរ
- ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្ច្រាំចូលបំពងអោយឈ្ងុយបន្តិច ហើយដាក់ម្ទេសក្រៀម កាពិ និង គ្រឿងបុកចូល កូរអោយរលាយចូលគ្នាអស់ បន្ទាប់មកដាក់ ស្ករត្នោត ទឹកត្រី ម្សៅស៊ុប និងទឹកបន្តិច រំងាស់ទុកអោយឡើងឈ្ងុយ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត
- បន្ទាប់មកដាក់ឆ្អឹងជំនីជ្រូក ដែលបំពងហើយចូល កូរអោយសព្វចូលជាតិជាមួយគ្រឿង ទុកមួយសន្ទុះ ទើបដាក់ស្លឹកក្រូចសើចចូល ដើម្បីបន្ថែមអោយមានក្លិនឈ្ងុយ រួចជាការស្រេច រឺ អាចដាក់ស្លឹកម្រះព្រៅក៍បាន តាមការចូលចិត្ត ។ 

No comments: