Tuesday, June 30, 2015
បុកកាពិត្រីផ្លាធូ
បុកកាពិត្រីផ្លាធូ
គ្រឿងផ្សំ
- ត្រីផ្លាធូ
- កាពិ
- ត្រីឆ្អើរ ( យកតែសាច់ត្រី )
- បង្គាក្រៀម
- ទឹកក្រូចឆ្មា
- ស្ករស ប៊ីចេង
- ខ្ទឹមក្រហម ខ្ទឹមស ម្ទេស និង ត្រប់ពុតញង
- បន្លែត្រសក់ ត្រប់ស្រួយ សណ្ដែកគួរ ( បន្លែដែលអាចញាំុជាមួយបានមានច្រើនមុខ តាមចំណូលចិត្ត )
វិធីធ្វើ
- ត្រីយកទៅជៀនអោយឆ្អិន រួចដួសទុកមួយអន្លើរ
- ខ្ទឹមស ខ្ទឹមក្រហម ម្ទេស និង ត្រប់ពុតញង យកទៅរំលីងអោយឈ្ងុយ រួចដួសទុកដោយឡែក
- កាពិយកទៅជៀន រួចដួសទុកមួយអន្លើរ
- យកខ្ទឹមស ខ្ទឹមក្រហម ម្ទេស មកបុកចូលគ្នាអោយរៀងម៉ត់បន្តិច រួចដាក់បង្គាក្រៀម និង ត្រីឆ្អើរ បុកបន្តទៀតអោយរៀងម៉ត់បន្តិច ទើបដាក់កាពិ ស្ករស ប៊ីចេង រួចបន្តបុកអោយចូលជាតិ សឹមដួសដាក់ចាន ( មិនប្រើអំបិលទេ ព្រោះកាពិមានជាតិប្រៃស្រាប់ )
- បន្ទាប់ពីដួសដាក់ចានរួចហើយ ដាក់ទឹកក្ដៅចូលបន្តិច ( បើដាក់ទឹកស៊ុបរឹតតែឆ្ងាញ់ ) និងដាក់ទឹកក្រូចឆ្មាចូល ( កុំអោយរាវ ធ្វើអោយរៀងខាប់ ) រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត បើត្រូវម៉ាត់ហើយ ដាក់ត្រប់ពុតញងលំលពីលើរួចជាការស្រេច ។
- យកមកទទួលទានជាមួយបន្លែ ដែលលោកអ្នកបានត្រៀមទុក ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment