Monday, June 29, 2015

ប្រហុកនួននាង


                                                            វិធីធ្វើ ប្រហុកនួននាង

គ្រឿង៖ ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ខ្ទឹមបំពង់ ម្ទេសផ្លោកក្រហម ម្ទេសខ្មាំងឬម្ទេសហឡូពីណូ ប៉េងប៉ោះពងចាប ពងទា សាច់ជ្រូកចិញ្ច្រាំ ប្រហុក ខ្លាញ់ និងស្ករ។
វិធីផ្សំ៖
1/ លីងសាច់ជ្រូកអោយស្ងួតអស់ទឹក រួចដួសទុកមួយអន្លើ។
2/ដាក់ខ្លាញ់ លីង ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំងចិញ្ច្រាំ ខ្ទឹមបំពង់ហាន់ល្អិតៗ ម្ទេសផ្លោកទុំ ម្ទេសខ្មាំងឬម្ទេសហឡូពីណូ អោយឈ្ងុយ ហើយយកមកបុកចូលគ្នា។
3/ ដាក់ខ្លាញ់ លីងគ្រឿងដែលបុកបាននោះ ជាមួយប្រហុក អោយឈ្ងុយ
4/ ចាក់សាច់ជ្រូកចូល ដាក់ស្ករចុងស្លាបព្រាកាហ្វេ (កុំដាក់អោយផ្អែមដូចប្រហុកខ្ទិះ) កូរអោយសព្វ។
5/ ភ្លក្សរសជាតិប្រៃផ្អែម ថែមថយ តាមស្រឡាញ់ រួចហើយគោះពងទា ដាក់ចូល កូរអោយសព្វ រហូតដល់ចេញពណ៌ល្អ
6/ ដាក់ប៉េងប៉ោះចូល បួនដប់ កូរអោយសព្វ។
7/ ពេលដួសបរិភោគ អាចថែមស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ឬជីរក្រហម តាមចំណូលចិត្ត ឬមិនបាច់ដាក់ក៏បាន។
8/ បើមិនជូរទេ អាចច្របាច់ក្រូចឆ្មារថែម។

No comments: