Monday, July 6, 2015

នំដំឡូងដុត


                                                           នំដំឡូងដុត 
+ គ្រឿងផ្សំ
- ​ដំឡូងមីស្រស់ឈូស កន្លះចានគោម
- ដំឡូងមីឈូសកញ្ចប់ ២កញ្ចប់ (ម៉ត់)
- ស្ករស ២ស្លាបព្រាបាយ
- អំបិល ចុងស្លាបព្រាកាហ្វេ
- សាច់ដូងខ្ចីហាន់ស្តើងតូចៗ
- ទឹកដោះគោខាប់ ១កំប៉ុង
- ស៊ុត ៣គ្រាប់
- ខ្ទិះដូង ១ចាន​គោម
+ វិធីធ្វើ
១. មុន​ដំ​បូងត្រូវ​បើកចង្ក្រាន​ដុត​នំ​ដាក់កំដៅឲ្យ​ក្តៅ​ប្រហែល​ជាកន្លះម៉ោងជាមុនសិន។
២. ​យក​ដំឡូង​កញ្ចប់, ដំឡូងស្រស់ឈូស, ខ្ទិះ​ដូង, ទឹកដោះគោ, សាច់​ដូង​ខ្ចី, ស្ករស, អំបិល និង​​ស៊ុត​(គោះដាក់)​ ​លាយ​បញ្ចូល​គ្នាឲ្យ​បាន​សព្វ​ល្អ។
៣. បន្ទាប់​ពី​​លាយ​​​បាន​​​បាន​សព្វល្អ​ហើយ​​យក​វា​ចាក់​ចូល​ក្នុង​ចាស​​ដែករាង​ជ្រុង​វែង​ បន្ទាប់​មក​យក​ទៅ​ដាក់​ក្នុង​ចង្ក្រាន​ដុត​នំ​ទុក​ប្រហែល​ជា​ ១ទៅ​ ១ម៉ោង​កន្លះ​។
៤. ​យក​នំ​ចេញ​ពី​ចង្ក្រាន​​ទុក​ឲ្យ​ត្រ​ជាក់​ប្រហែល​ជា​ ១៥-២០​នាទី​កាត់​វា​ជា​រាង​ជ្រុង​ៗ ឬ​តាម​ដែល​អ្នក​ចូល​ចិត្ត​ជា​ការ​ស្រេច៕

ខ​សសៃ និងសាច់គោ


                                                               ខ​សសៃ និងសាច់គោ
រឿងទេស៖
- ខ្ទឹមក្រហម ខ្ទឹមស ខ្ទឹមបារាំង ស្លឹកក្រូច ម្ទេសក្រហម រមាត ផ្កាច័ន្ទ ម្រេច
- សាច់គោ ១គីឡូ
- សរសៃគោ ១គីឡូ
- ស្ករត្នោត បីស្លាបព្រា
- ទឹកត្រី បីវែក
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ម្រេចបុក ១ស្លាបព្រាបាយ
- ស្រាស ៤វែក
- ការុត៤ និង ដំឡូងបារាំង៤
របៀបធ្វើ៖
១. លីងខ្ទឹមបារាំង ខ្ទឹមក្រហម អោយឈ្ងុយ ទើបដាក់ខ្ទឹមស​លីងអោយឈ្ងុយ​ ហើយដួសចេញ។
២. លីងម្ទេសក្រហម រមាត ផ្កាច័ន្ទ និង ម្រេច អោយឈ្ងុយ ដួសចេញ យកទៅ​បុកអោយម៉ត់ ទើបចាក់​ខ្ទឹមលីង​ចូល បុកអោយ​សព្វចូល​សាច់គ្នា​អោយ​បាន​មួយ​ចានចង្កឹះ។
៣. យកសរសៃគោលាងអោយស្អាត ហាន់ដុំៗតូច ប្រឡាក់ស្រាសា២វែក ទុកចោល ១ម៉ោង ទើបយកទៅស្ងោរអោយផុយ រួចស្រង់ចេញ​លាងទឹកអោយស្អាត។
៤. ហាន់សាច់គោដុំៗ រួចដាក់លាយសរសៃ​គោស្ងោរ យកទៅ​ប្រលាក់នឹងគ្រឿង​បុកខាងលើ លាយស្រាស២វែក និង​ម្រេចបុក កញ្ជ្រាវ​អោយសព្វ ទុកមួយ​អន្លើ ចំនួន ១ម៉ោង។
៥. កាត់ការុត និង ដំឡូងបារាំងដុំៗ ។
៦. កម្លោចស្ករត្នោតក្នុងឆ្នាំងមួយ អោយក្រហម រួចចាក់ទឹកត្រីចូល កូរអោយសព្វទើបចាក់សាច់គោចូល កូររំងាស់ ទាល់តែស្ងួតទឹក ទើបចាក់បន្លែចូល ថែមទឹកស្ងោររំងាស់ ទាល់​តែ​ផុយ​សាច់។
៧. ភ្លក្សថែមថយ តាមចំណូលចិត្ត។ បើចង់អោយកាន់​តែឈ្ងុយ ថែមសន្លឹកក្រូចសើចទៅក្នុងទឹកខ ហើយ​រំងាស់ជាមួយសាច់។
៨. បើទទួលទានជាមួយនំប៉័ង សូមរំងាស់អោយខាប់ បើទទួលទាន​ជាមួយគុយទាវ សូមថែមទឹកអោយ​រាវ ហើយថែមថយ​គ្រឿង​តាមចំណូលចិត្ត។
៩. ពេលដួស​ដាក់ចាន សូមរោយស្លឹកខ្ទឹម និង​ស្លឹកក្រូចសើច​ហាន់ជាសរសៃ​ឆ្មារបំផុត៕

មាន់ស្ពៃខ្មៅ


                                                          មាន់ស្ពៃខ្មៅ
 + គ្រឿងផ្សំ
- ​សាច់មាន់ ៥០០ក្រាម (ស្ងោរ​ឆ្អិន)
- ស្ពៃខ្មៅ ៤០០ក្រាម (ស្រុះ)
- ប្រេងខ្យង ៣ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ។
- ស្ករស ១ស្លាបព្រាបាយ
- ម្ទេសហាន់ តាមចំណូលចិត្ត
- ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ
- ខ្ទឹមបំពង កន្លះស្លាបព្រាបាយ

+ វិធីធ្វើ
១. ដំបូងយក​សាច់​មាន់​​ដាក់​ស្ងោរ​ឲ្យ​ឆ្អិន​ រួច​​​ហាន់​​ជា​ចំណិតៗ​ទុកមួយឡែក​សិន។
២. ​យក​ចាន​មួយ​ដាក់លាយ​គ្រឿង​ផ្សំមាន ​ទឹក​ស៊ីអ៊ីវ, ​ស្ករស​​ និង​ម្ទេសហាន់ រួច​កូរ​វា​ឲ្យ​រលាយ​ចូល​គ្នា​។
៣. បន្ទាប់​មក​យក​​ប្រេង​ខ្យង, ម្សៅស៊ុបមាន់, ខ្ទឹមបំពង​ចាក់​ចូល​​កូរ​វា​ម្តង​ទៀត​​ឲ្យ​រលាយ​​ចូល​​ជា​មួយ​គ្នា​​ដែរទុក​មួយ​​ឡែក​សិន។
៤. ដាក់​ដាំ​ទឹក​ឲ្យ​ពុះ​ យក​ស្ពៃ​ខ្មៅ​​ស្រុះ​មួយ​សន្ទុះ​ស្រង់​ត្រាំ​ទឹក​​ត្រ​​ជាក់​​ដើម្បី​ឲ្យ​​ស្រួយ។
៥. យក​សាច់​មាន់​​ហាន់​រួច​​មក​លាយ​ជា​មួយ​គ្រឿង​ផ្សំ​​ដែល​លាយ​​ទុក​ក្នុង​​ចាន​ឲ្យ​​បាន​​សព្វ​ចូល​​ជាតិ​ល្អ។​​
៦. យក​ចាន​រាប​ស្មើ​មក​រៀប​ស្ពៃ​​ រួច​យក​សាច់​មាន់​លាយ​គ្រឿង​សព្វ​ហើយ​​ដាក់​រៀប​​ពីលើ​​គ្រប​ឲ្យ​ជិត​ដាក់​ចូល​ទូឲ្យ​​ត្រ​ជាក់​​ជា​ការ​ស្រេច៕

បាយដំណើបខ្នុរ


                                                                        បាយដំណើបខ្នុរ
រឿងផ្សំ
- អង្ករដំណើប ២០០ ក្រាម
- ខ្ទិះដូង ១០០ មីលីលីត្រ
- ស្លឹកតយ ៣ដើម កិនយកតែទឹក
- ដូងសរសៃ
- អំបិល
- សាច់ខ្នុរ
វិធីធ្វើ
១. អង្ករដំណើបលាយឲ្យស្អាត ចែកជា ៣ ផ្នែក ១ ផ្នែកត្រាំ​ជាមួយទឹកស្លឹកតយ ១ផ្នែកទៀតត្រាំជាមួយ​ទឹកថែមពណ៌ផ្កាឈូក ១ផ្នែកទៀតត្រាំទឹកធម្មតា ពីរបីម៉ោង​ ឬពេញ​មួយ​យប់ បន្ទាប់មកលាយ​អង្ករដំណើប​ជាមួយទឹក​ស្អាត​ជាច្រើនដង។
២. លាយអង្ករដំណើបជាមួយអំបិល​បន្តិច លាយទាំង ៣ផ្នែក រួចដាក់​ចំហុយ១០ នាទី។ បន្ទាប់ពី ១០ នាទីហើយ ចាក់ខ្ទិះដូង ១/៣ ចូលរួចច្របល​ឲ្យសព្វ ចំហុយ ៧ នាទីទៀត។
៣. បន្ទាប់មក​ពី ៧ នាទីចាក់ខ្ទិះ​ដែលនៅ​សល់ចាក់​ចូលទាំង ៣ផ្នែកច្រលបឲ្យ​សព្វ ចំហុយ ៧-១០ នាទីទៀត​រួចបិត​ភ្លើង។
៤. យកបាយ​ដំណើបដាក់​ចូលសាច់​ខ្នុរ រួចដាក់​សរសែដូង បើចូល​ចិត្តខ្ទិះដូង, ល្ង, សណ្ដែកដី អាចដាក់​ពីលើបាន។
វិធីធ្វើខ្ទិះដូង
យកខ្ទិះដូង ២០០មីលីលីត្រ, ស្ករស ២០ក្រាម និងអំបិល​តិចដាក់​ដាំ បន្ទាប់​មកលាយ​ម្សៅឆា ១/២ ស្លាបព្រា​ជាមួយទឹក​ចាក់ចូល​ទៅក្នុង​ឆ្នាំង​ខ្ទិះដូង​ ​ហើយ​កូរឲ្យ​សព្វរួចបិត​ភ្លើង៕

​ម្ទេស​ជ្រក់


                                                                       ត​ម្ទេស​ជ្រក់
+ គ្រឿងផ្សំ
- ​ម្ទេសដៃនាង ១គីឡូកន្លះ (ទង់ចេញកុំឲ្យ​ល្វីង)
- ទឹកខ្មេះ ២៤០មីលីលីត្រ
- ខ្ទឹមស ១ចានចង្កឹះ
- ទឹកត្រី កន្លះ​ចានចង្កឹះ​
- ស្ករស ២ស្លាប​ព្រាបាយ
- អំបិល ១ស្លាប​ព្រាកាហ្វេ
- ទឹក ៦០០មីលីលីត្រ
+ វិធីធ្វើ
១. មុន​ដំបូង​​ដាក់​ដាំ​ទឹក​ឲ្យ​ពុះចាក់​​ម្ទេស​ចូល​​ទុក​ប្រ​ហែល​ ២នាទី​។
២. បន្ទាប់​ពី​ ២នា​ទី​មក​លើ​វា​ចេញ​ចាក់​​ដាក់​ក្នុង​កញ្ជ្រែងទុក​ឲ្យ​​ត្រ​ជាក់​ ហើយស្ងួត។
៣. យក​ឆ្នាំង​មួយ​​ដាក់​ទឹក, ទឹកខ្មេះ,​​ ទឹកត្រី, ស្ករស និង​អំបិល​​ចូល​ រួច​​យក​វា​ដាក់​ដាំ​ឲ្យ​ពុះ​ទុក​ឲ្យ​រលាយ​ប្រហែល​ជា​ ៥នាទី​​លើក​ចេញ​ទុក​​ឲ្យ​ត្រ​ជាក់​។
៤. ​យក​ម៉ាស៊ីន​កិន​ដាក់​ម្ទេស​ ជា​មួយ​​ទឹក​ដាំ​ទុក ​​(ទុក​ឲ្យ​​ត្រ​ជាក់​) និង​ខ្ទឹម​ស​​​ចូល​រួច​​កិន​ឲ្យ​ម៉ត់ប្រហែលជា ៦វិនាទី ឬ​តាម​ដែល​ចង់​​បាន​ម៉ត់​ល្មម​ ឬម៉ត់ខ្លាំង។
៥. បន្ទាប់​ពី​កិន​រួច​រាល់​ហើយ​យក​ក្រឡរថ្ម​​មក​ដាក់​​ច្រក​ម្ទេស​ចូល ​(កុំ​យក​ក្រឡរ​​ជ័រ​នៅ​ពេល​ទុក​យូរ​អាច​​ធំខ្លិន​ជ័រ​) ទុក​វា​ឲ្យ​ត្រ​ជាក់​​ចាំ​គ្រប​គំ​រប​ ពេល​ដែល​​នៅ​ក្តៅ​គ្រប​​ទៅ​​អាច​ដុះ​ផ្សិត​​ខូច​​បាន៕​

ប្រហិត​សាច់គោ​


                                                          ប្រហិត​សាច់គោ​
 គ្រឿងផ្សំ៖
- សាច់គោ ៣៥០ក្រាម អាចប្រើសាច់គោកិនស្រាប់
- ម្សៅពោត ២ស្លាបព្រាបាយ 
- ទឹកត្រី ២ស្លាបព្រាបាយ
- ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេកន្លះ
- អំបិល ១ស្លាបព្រាកាហ្វេកន្លះ
- baking powder ១ស្លាបព្រាកាហ្វេកន្លះ (ម្សៅដុតនំ)
- ម្រេច
ការធ្វើ៖
១. សាច់ និងគ្រឿងទាំងអស់​ដាក់ចូលទៅក្នុង​ម៉ាសីុនកិនសាច់ រហូតដល់​សាច់ស្វិតល្អ។
២. យកសាច់ចេញ រួចដាក់ចូល​ថង់ប្លាស្ទិច ។ កាត់ក្បាល​ថង់តូច​ល្មមដើម្បី​ច្របាច់ប្រហិត​ចេញមក​មូលល្អ ហើយ​ជាវិធីដែល​ងាយស្រួល។
៣. ក្នុងអំឡុងពេល​ច្របាច់​ប្រហិត ដាក់ទឹក​ដាំឲ្យពុះដាក់​អំបិល ស្ករ, រួចភ្លក្ស រសជាតិ​ល្មម គឺ​បានហើយ។ (វិធីនេះ​មិនធ្វើឲ្យសាច់​គោសាប​ពេលស្រុះរួច) ។ ទឹកពុះ​ដាក់​សាច់​គោ​ចូល​ចម្អិន ៥នាទី រួច​ដួលចេញ។
៤. ប្រសិនបើធ្វើទុកញាុំ​ពេលដួល​ចេញដាក់​ចូលទៅក្នុងចាន​ទឹកត្រជាក់ រួចដាក់​ចូលថង់ ឬប្រអប់។ ដាក់ចូលទូរកកប្រសិនបើ​អ្នកចង់​ទុករយៈពេលយូ​រជាងនេះ។
យើងអាច​ច្របាច់​ដោយដៃ ឬនៅក្នុង​ថង់ប្លាស្ទិច​ក៏បាន​តាមចំណង់​ចំណូលចិត្ត ប៉ុន្តែយើងគិតថា​ប្រើថង់​ងាយស្រួលជាង​ ព្រោះវាអាច​មូលល្អ៕

ល្ងខ្មៅ​ឲ្យមាន​រសជាតិ​ឆ្ងាញ់


                                                  ល្ងខ្មៅ​ឲ្យមាន​រសជាតិ​ឆ្ងាញ់
រឿងផ្សំ៖
- ល្ងខ្មៅ ៤០០ ក្រាម 
- ស្ករស១០០ក្រាម
- ដូងកោសស្រាប់ ៥០០ក្រាម
- ទឹកដូងខ្ចី ៥០០ មីលីលីត្រ

របៀបធ្វើ៖
- ជំហានទី ១៖ យកល្ងទៅ​លីង​ឲ្យឡើង​ឈ្ងុយរួច​បិទភ្លើង រួច​យកល្ងដាក់ចូល​ត្បាល់​បុកឲ្យ​ម៉ត់។
- ជំហានទី ២៖ ចាក់ទឹកដូងខ្ចី​ចូលចាន​ដូងដែល​កោស​រួចច្របាច់​យកខ្ទិះ។ បន្ទាប់មក​ចាក់ខ្ទិះ និងល្ងខ្មៅ​ចូលម៉ាសីុន​កិនឲ្យម៉ត់។
- ជំហានទី ៣៖ បន្ទាប់ពីកិនរួចចាក់​ចូលឆ្នាំង​ដាំពុះជាមួយស្ករ​ឲ្យរលាយ ក្នុងអំឡុង​ពេល​ចម្អិន​ត្រូវកូររហូត។
- ជំហានទី ៤៖ នៅពេល​ដែលស្កររលាយ​ល្ង និងក្លាយ​ជាពណ៍ខ្មៅ​នឹងមាន​ភាពស្រស់​ស្អាត​គួរឲ្យ​ចង់ញាុំ។
- ជំហានទី ៥៖ ល្ងខ្មៅត្រូវញាុំពេល​នៅក្ដៅ​បានឆ្ងាញ់ អ្នកអាច​បន្ថែមទឹកដោះគោ ខ្ទិះដូង​ចូលទៅប្រសិន​បើ​អ្នកចង់៕

បាយ​ឆា​បែប​ចិន


                                                                  បាយ​ឆា​បែប​ចិន
រឿងផ្សំ
- ​បាយ ១ចានគោមធំ
- ស៊ុត ១គ្រាប់គោះ​ដាក់​ចាន​វាយ​ឲ្យ​បែក
- សាច់ជ្រូក កន្លះខាំស្ងោរ​ឆ្អិន​ហាន់​តូចៗល្មម
- សាច់ក្រក់ ២ដុំចៀន​ឆ្អិនហាន់​ស្តើងៗ
- ការ៉ុត ១មើមតូចហាន់តូចៗ
- សណ្តែកបារាំង ៣-៤គួរហាន់តូចៗ
- ស្លឹកខ្ទឹម ២ដើម​ហាន់
- ខ្ទឹមសចិញ្ច្រាំ កន្លះ​ស្លាបព្រាបាយ
- ប្រេងឆា ១-២ស្លាបព្រាបាយ
- ម្រេចម៉ត់ ដាក់​តាម​ការ​ចូល​ចិត្ត
- ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
- អំបិល ចុង​ស្លាបព្រាបាយ
- ម្សៅស៊ុបមាន់ កន្លះស្លាបព្រាកាហ្វេ
- ស្ករស ចុង​ស្លាបព្រាកាហ្វេ

+ វិធីធ្វើ
១. ដំ​បូង​យក​​ការ៉ុត និង​​សណ្តែក​បារាំង​​ដាក់​ស្រុះ​​ប្រហែល​ជា​ ៣-៤នាទី។
២. យក​ប្រេង​ឆា​ដាក់​ចូល​​ក្នុង​ខ្ទះ​ ដាក់​ភ្លើង​ឲ្យ​ក្តៅ​​ដាក់​ខ្ទឹម​ស​​ចូល​ឆា​ឲ្យ​​មាន​ខ្លិន​​ឈ្ងុយ​​​ចាក់​ស៊ុត​​ចូល​​ឆា​ឲ្យ​ឆ្អិន​​ដាក់​​បាយ​ចូល​។
៣. បន្ទាប់​មក​​ឆា​បញ្ចូល​គ្នា​ឲ្យ​​សព្វដាក់​ សាច់​ជ្រូក, សាច់​ក្រក, ការ៉ុត និង​សណ្តែកបារាំង​ឆា​បញ្ចូល​គ្នា​​មួយ​​សារ​សិន​។
៤. ដាក់​គ្រឿង​​ចូល​ ម្រេច, ទឹកស៊ីអ៊ីវ, អំបិល, ម្សៅស៊ុបមាន់ និងស្ករស​ឆា​បញ្ចូល​គ្នា​ឲ្យ​​សព្វ​ ដាក់​ស្លឹក​ខ្ទឹម​​ចូល​ឆា​មួយ​​​ទៅ​ពីរ​ត្រឡប់​​ទៀត​​ជា​ការ​ស្រេច៕

ប្រហុកខ្ទិះ


                                                                          ប្រហុកខ្ទិះ
គ្រឿងផ្សំៈ
សាច់ជ្រូក 2 ខាំ ប្រហុក កន្លះចាន ម្ទេសប្លោកក្រៀម 2 ផ្លែស្ករត្នោត 1 ស្លាបព្រាបាយ ខ្ទិះដូង(ដើម) កន្លះស្លាបព្រាបាយ ម្សៅស៊ុប កន្លះស្លាបព្រាបាយ ត្រប់ពុតលំញង 20 ស្លាបព្រាបាយ ខ្លាញ់ 2 ស្លាបព្រាបាយគ្រឿងបុករួច (គុលស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច)
វិធីធ្វើៈ
1.សាច់ជ្រូកចិញ្រ្ចាំជាមួយប្រហុក គ្រឿងបុកបញ្ជូលគ្នា ម្ទេសក្រៀមត្រាំទឹកចិញ្រ្ចាំ។
2.ដាក់ខ្លាញ់ឲ្យក្តៅដាក់ស្ករត្នោត ម្ទេស គ្រឿងឆាឲ្យឆ្ងុយដាក់ សាច់ជ្រូកចិញ្រ្ចាំជាមួយប្រហុក ខ្ទិះដូង ម្សៅស៊ុប ស្ករត្នោត ត្រប់ពុតលំញង ឆាឲ្យដាច់ទឹកបន្តិច គេទទួលទានជាមួយបន្លែស្រស់ ដូចជាៈ ត្រសក សណ្តែកកួរ ស្ពៃក្តោប ត្រប់ស្រួយ។ល។

គោមូរ


                                                                        គោមូរ
គ្រឿងផ្សំ៖
សាច់គោចិញ្ច្រាំលាយខ្លាញ់ខ្លះៗ
ម្រេចបុក ខ្ទឹមស ខ្ទឹមបារាំង ស្លឹកខ្ទឹម ស្ករ អំបិល ទឹកខ្យង
របៀបធ្វើ៖
១- បុកគ្រឿងផ្សំបញ្ចូលគ្នា ហើយប្រឡាក់នឹងសាច់គោចិញ្រ្ចាំ
២- មូរសាច់គោ នឹងស្លឹកជីរព្លូ ទំហំ តូចៗប៉ុនមេដៃ ដោតចង្កាក់ តាមចំណូលចិត្ត ហើយដាក់អាំងភ្លើង
៣- បរិភោគជាមួយជ្រក់ល្ហុង ឬទ្រាប់សាលាដនំបញ្ចុក។
ចំណាំ៖ គេច្រើនអាំងគោមូរ ពេលណាគេសល់កំទេចសាច់គោច្រើន ធ្វើអាហារអ្វីផ្សេងមិនកើត។

flan


                                                                           នំ flan
ស៊ុត: 5
ទឹកដោះគោស្រស់: 500 មីលីលីត្រ
ស្ករ: 100 ក្រាម
Vanilla 2 ស្លាបព្រាបាយ
ក្រូចឆ្មា: 1/2
ចានតូចៗ
វិធីធ្វើស្ករ caramel
ជំហានទី 1: ចាក់ទឹក 100ml ស្ករ 50g ចូលក្នុងឆ្នាំង ដាំឲ្យពុះដេាយភ្លើងទាប ប្រើចង្កឹះដើម្បីកូររហូតស្ករឡើងពណ៍ក្រហមនិងខាប់ដូចទឹកសុីរ៉ូទើបចាក់ទឹកក្រូចឆ្មា និង ទឹកក្ដៅ2ស្លាបព្រាបាយចូលកូរឲ្យសព្វរួចបិតភ្លើង.
ជំហានទី 2: ចាក់ទឹកស្ករយ៉ាងលឿនចូលទៅក្នុងចាន, គ្រាន់តែចាក់មួយស្រទាប់បានហើយ.
វិធីធ្វើនំ Flan
ជំហានទី 1: យកតែស៊ុតក្រហមដាក់ក្នុងចានធំមួយ, បន្ទាប់មកកូរស្រាលពងជាមួយចង្កឹះ, ចំណាំ មិនត្រូវកូរខ្លាំងទេព្រោះធ្វើឲ្យស៊ុតឡើងពពុះ.
ជំហានទី 2: ទឹកដោះគោស្រស់លាយជាមួយស្ករ50gដែលនៅសល់, ទឹកដោះគោដាក់លើភ្លើងដាំ ពេលចិត្តពុះត្រូវបិតភ្លើងរួចចាក់ចូលលាយជាមួយពង ដៃមួយចាក់ដៃមួយកូររហូតអស់ទឹកដោះគេា
ជំហានទី 3: ចាក់ទឹកដោះគេាចូលឈើត្រង ដើម្បីឲ្យម៉តល្អ រួចចាក់ vanilla ចូលកូរឲ្យសព្វ
ជំហានទី 4: ចាក់ចូលទឹកដោះគេាចូលក្នុងចានដែលយើងដាក់ស្ករ Caramel ចំណាំមិនត្រូវចាក់ពេញពេកទេ បន្ទាប់មកដាក់ចូលចំហុយរយៈពេល 30 - 40នាទី ។ ចងចាំត្រូវបិតគំរបចានដើម្បីកុំឲ្យចំហាយទឹកធ្លាក់ចូលទៅក្នុងនំ, ត្រវបើកគំរបម្តងម្កាលឲ្យចេញចំហាយទឹក។ ចង់ដឹងនំឆ្អិនរឺនៅអាចប្រើឈើចាក់ធ្មេញចាក់ចូលនំដកចេញវិញបើស្ងួតឆ្អិនហើយ។
ជំហានទី 5: យកនំនោះចេញដាក់ឲ្យត្រជាក់ដាក់ចូលទូរទឹកកកប្រសិនបើអ្នកចង់បរិភោគត្រជាក់។

បបរសណ្តែកខ្មៅដូងខ្ចី


                                                              បបរសណ្តែកខ្មៅដូងខ្ចី

គ្រឿងផ្សំ៖ 
ចំណិតដូងខ្ចី អង្ករតំណើប សណ្តែកខ្មៅ ស្ករ អំបិល ខ្ទិះដូង


វិធីធ្វើ៖
១- ត្រាំសណ្តែកខ្មៅ ៥-៦ម៉ោង មុនយកស្ងោរ។ ពេលស្ងោរ ដាក់អំបិលបន្តិច រំងាស់អោយផុយ ទើបលាងសម្រស់ អោយស្រស់ទឹក ទុកមួយអន្លើ។
២- ពូតខ្ទិះដូង យកខ្ទិះដើមទុក រំងាស់ខ្ទិះចុងដៃអោយឆ្អិន ទើប ដាក់អង្ករតំណើបចូល រំងាស់ រហូតដល់បែកគ្រាប់អង្ករ ទើបចាក់សណ្តែកចូល។
៣- បង់ស្ករ អំបិល ភ្លក្សថែមថយ តាមចំណូលចិត្ត រួចទើបបង់សរសៃដូងខ្ចី ដាំអោយពុះ ហើយលើកចុះពីភ្លើង។
៤- យកខ្ទិះដើម ទៅដាំអោយពុះ ទើបលើកទុកអោយត្រជាក់។
៥- ពេលដួសបបរបរិភោគ ត្រូវច្រូចខ្ទិះដើម ចូលបន្តិច ដើម្បីអោយឈ្ងុយ។

ទឹកដោះគោពោត



                                                                       ទឹកដោះគោពោត
- 2 ពោតផ្លែ
- 500 មីលីលីត្រទឹក, 20 ក្រាមស្ករ 100ml ទឹកដោះគោស្រស់ (ផ្អែមឬសាបជាជម្រើសរបស់អ្នក)
2. ធ្វើដូចម្តេចដូចនេះម្តាយយ៉ាងស្រទន់!
- ពោតនចិតយកតែសាច់
- បន្ទាប់មកដាក់ពោតនិងទឹកចូលដើម្បីដាំឲ្យពុះ(អាចដាំជាមួយស្នូលក៏បានបន្ទាប់ចាំយកចេញ) ។ ចាំប្រហែល 10 នាទីរហូតដល់ពោតឆ្អិន។
- រង់ចាំពោតត្រជាក់, ហើយចាក់ពោតចូលក្នុងម៉ាសីុនក្រឡុក។
- បន្ទាប់មកបានត្រងកាកចេញ យកតែទឹក។
បន្ទាប់មកយកទឹកពេាតបានត្រងដាក់លើចង្ក្រានដាំ សូមចងចាំថាត្រូវកូររហូត,
- នៅពេលដែលទឹកពុះប្រហែល 2 នាទីបន្ទាប់មកដាក់ស្ករចូលកូរឱ្យរំលាយស្កររួចភ្លក់រសជាតិចូលចិត្តរសជាតិផ្អែមអាចថែមស្ករ
- ជាចុងក្រោយគ្រាន់តែចាក់ទឹកដោះគោស្រស់ចូលកូរឱ្យឆ្អិនម្តងទៀតគឺអាចញាុំបានហើយ។
សូមឲ្យអ្នកទទួលបានទឹកដោះគេាពោតដ៏ផ្អែមឆ្ងាញ់ទាំងអស់គ្នា។

ការ៉េមដំឡូងពណ៍ស្វាយ


                                                                     ការ៉េមដំឡូងពណ៍ស្វាយ
គ្រឿងផ្សំ:
ដំឡូងពណ៌ស្វាយ 230g ដំឡូងផ្អែម
350g ទឹកដោះគោស្រស់
150g ទឹកដោះគោខាប់ផ្អែម
ខ្ទះដូង 110g
3 ស៊ុតក្រហម
វិធីធ្វើ:
1~ចំហុយឬដុតដំឡូងឲ្យឆ្អិន, បកសំបកហើយយកទៅកិន 150gទឹកដោះគោស្រស់និងខ្ទិះដូង។
2~200 ក្រាមទឹកដោះគោស្រស់ នៅសល់ដាក់ដាំជាមួយទឹកដោះគោខាប់ រហូតទឹកដោះគោរលាយ។
3~វាយស៊ុតក្រហមឲ្យសព្វ ពេលទឹកដោះគេាពុះតិចៗយកមកចាក់ចូលចានស៊ុតដៃ១ចាក់ដៃ១កូររហូតអស់
រួចចាក់ត្រឡប់ស៊ុតនិងទឹកដោះគេាចូលឆ្នាំងវិញបើកភ្លើងតិចៗកូរឲ្យខាប់តិច។
4~លាយល្បាយនិងដំឡូងបញ្ចូលគ្នាឲ្យសព្វទុកឲ្យត្រជាក់ចាំដាក់ចូលទូរទឹកកក។
ជូនពរអ្នកទាំងអស់គ្នាទទួលបានជោគជ័យ!
ចំណាំ: អ្នកត្រូវយកចេញមកហើយប្រើស្លាបព្រាច្របល់វារៀងរាល់ 2 ម៉ោង 1 ដង វានិងធ្វើឲ្យការ៉េមរបស់អ្នកម៉ត និង ទន់ល្អ.

Cup Cakes


                                                                   នំ cupcakes
ប៊ឺសាប 230g
ស្ករ 300g
6 ស៊ុត
vanilla 10ml
ម្សៅមី 390g
ម្សៅដុតនំ 15g
អំបិល 2.5g
ទឹកដោះគោ 120ml
រឿងផ្សំសម្រាប់ cupcakes cream
- 460g ប៊ឺសាប
- ស្ករ icing 480g
- ទឹកដោះគោ 30ml
- vanilla 15ml
ចំណាំ នំcupcakes ប៊ឺ:ត្រូវវាស់គ្រឿងផ្សំឲ្យគ្រប់ចំនួន, អ្នកគួរតែទិញជញ្ជីងអេឡិចត្រូនិអាចវាស់ 1 ក្រាមឬ 0,1 ក្រាម។
ការណែនាំអំពីរបៀបធ្វើ cupcakes
ជំហានទី 1: យកប៊ឺចេញពីទូទឹកកកទុកប៊ឺរហូតទាល់តែទន់។
លាយម្សៅមីនិងម្សៅដុតនំ អំបិល ចូលគ្នាហើយាំទុកមួយលែកសិន,
ជំហានទី 2: ដាក់ប៊ឺជាមួយស្ករចូលវាយដោយឧបករណ៍វាយពង ពេលវាយចូលគ្នាហើយដាក់ស៊ុតចូល១ហើយវាយច្របលឲ្យសព្វ បានដាក់ស៊ុតចូល១ទៀតធ្វើបែបនេះរហូតដល់អត់ស៊ុត។
ជំហានទី 3: ដាក់ 1/3 ម្សៅមីចូលប៊ឺដែលវាយហើយច្រលបឲ្យសព្វ, រួចចាក់ទឹកដោះគោចូលច្របលឲ្យសព្វ ធ្វើបែបនេះរហូតអស់ម្សៅនិងទឹកដោះគេារួចបន្ថែម vanilla និងកូរឱ្យសព្វ។
ជំហានទី 4: ប្រើស្លាបព្រាដួលម្សៅដាក់ចូលក្រដាសcupcake ដក់ម្សៅចូលទៅក្នុងក្រដាសតែបីភាគបួនបានហើយព្រោះពេលដុតនំនិងរីកឡើង។
ជំហានទី 5: ដុតនំនៅ កំដៅ360F ដឺក្រេ សម្រាប់ 20 នាទី។ បន្ទាប់មកទុកឱ្យត្រជាក់។
វិធីធ្វើ ប៊ឺ cupcakes
ជំហានទី 1: វាយ butter ជាមួយម្សៅសរ 120 ក្រាមឲ្យសព្វ បន្ទាប់មកបន្ថែមម្សៅស្ករដែលនៅសល់ចូលទៅវាយបន្ត។ បន្ថែម vanilla និងទឹកដោះគោនិងលាយរហូតដល់ចូលគ្នាល្អ។
ជំហានទី 2: ចាក់ ក្រែមចូលថង់ហើយច្របាច់លើ cupcakes។
ខ្ញុំសូមជូនពរឱ្យអ្នកទទួលបានជោគជ័យនិងរូបមន្តឆ្ងាញ់ជាមួយនឹង cupcakes ប៊ឺឆ្ងាញ់ជាមួយនឹងការណែនាំពី ម្ចាស់ក្សត្រីស្មោះស្នេហ៍.
ប្រភព៖ម្ចាស់ក្សត្រីស្មោះស្នេហ៍.

ខាត់ណាទឹកភ្នែក




                                                                   ខាត់ណាទឹកភ្នែក
គ្រឿងផ្សំ
– សាច់គោ ( សាច់ផុយ ) ហាន់ជាបន្ទះស្ដើងៗ
– ខាត់ណា កាតលជាកង់ៗ
– ខ្ទឹមក្រហម ខ្ទឹមស ម្ទេសស្រស់ ចិញ្ច្រាំអោយម៉ត់បន្តិច
– ក្រូចឆ្មា
– ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង
វិធីធ្វើ
– ដាក់ដាំទឹកអោយពុះ រួចដាក់ខ្លាញ់បន្តិច ( ដើម្បីអោយបន្លែនៅខៀវល្អ ) ហើយដាក់ខាត់ណាចូល កុំអោយឆ្អិនពេក រួចស្រង់ចេញមកដាក់ទឹកត្រជាក់ បន្ទាប់មកយករៀបដាក់ក្នុងចានដែលត្រូវទទួលទាន អោយបានស្អាត
- ដាក់ខ្លាញ់ចូលក្នុងខ្ទះ ទុកអោយក្ដៅ រួចដាក់សាច់គោចូល ចៀនត្រលប់ចុះត្រលប់ឡើង ( តែមួយភ្លែតទេ ) ហើយស្រង់ចេញ មកហាន់ជាដុំ់ល្មម បន្ទាប់មកយកមករៀបក្នុងចានដែលជាមួយខាត់ណា
- ច្របាច់ទឹកក្រូចឆ្មាក្នុងចានមួយផ្សេងទៀត ហើយដាក់ខ្ទឹមក្រហម ខ្ទឹមស ម្ទេសដែលយើងចិញ្ច្រាំចូលគ្នារួចហើយនោះចូល ( ទុកប្រហែល10នាទី ) ដើម្បីកុំអោយក្រពុលខ្ទឹម រួចហើយដាក់ ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង កូរអោយរលាយចូលគ្នាអស់ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ទើបយកមកស្រោចពីលើសាច់ និង ខាត់ណា ដែលយើងបានរៀបចំទុកនោះ រួចជាការស្រេច ។
មុខម្ហូបនេះ ត្រូវការប្រើម្ទេសអោយច្រើន ហិរខ្លាំង ទើបឆ្ងាញ់

ត្រីបឹងកញ្ឆែត


                                                                        ត្រីបឹងកញ្ឆែត
គ្រឿងផ្សំ:
- ត្រីរ៉ស់ 2 លាងសំអាតអោយស្អាត
- គ្រឿងបុក ( គល់ស្លឹកគ្រៃ រមៀត ស្លឹកក្រូចសើច រំដេង ខ្ទឹមស )
- កាពិ
- ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
- ខ្ទិះដូង
- ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ
- ខ្ទឹមស ចិញ្ច្រាំអោយម៉ត់
- ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល
- ទឹកអំពិលទុំ
- សណ្ដែកដីបុក
- កញ្ឆែត
វិធីធ្វើ:
- យកត្រីរ៉ស់ មកបំពងអោយឆ្អិន ក្រៀម រួចដួសទុកមួយអន្លើ កញ្ឆែតយកមកលាងអោយស្អាត រួចយកមករៀបដាក់ឆ្នាំងដែលត្រូវទទួលទាន និងយកត្រីដែលបានបំពងឆ្អិនហើយ មកដាក់ពីលើកញ្ឆែត រួចយកទុកមួយកន្លែង យកត្រីរ៉ស់មួយក្បាលទៀត មកស្ងោរអោយឆ្អិន រួចបេះយកតែសាច់ត្រី ហើយបុកអោយរៀងម៉ត់បន្តិច ( ទឹកដែលស្ងោរត្រីហើយត្រូវទុក ) ។
- ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់គ្រឿងបុក ម្ទេសក្រៀម កាពិ ខ្ទឹមក្រហម ខ្ទឹមស សណ្ដែកដីកូរអោយឡើងក្រហម ឈ្ងុយបន្ទាប់មកដាក់ សាច់ត្រី ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល និង ទឹកស្ងោរត្រីចូល កូរចូលគ្នាអោយសព្វ រួចដាក់ទឹកអំពិលទុំ និង ខ្ទិះដូងចូល។
- ទុកអោយពុះ រួចភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត ( ធ្វើអោយនៅខាប់ ) ទើបយកមកស្រោចពីលើត្រី ដែលយើងបានរៀបទុកអោយសព្វ រួចជាការស្រច ។មុខម្ហូបនេះគេទទួលទានពេលនៅក្ដៅៗ ដោយប្រើឹឆ្នាំងភ្លើងដាក់តិចៗ គឺបន្ថែមរស់ជាតិអោយកាន់តែឆ្ងាញ់ ។

បុកទឹកគ្រឿងសាច់ជ្រូក


                                                                 បុកទឹកគ្រឿងសាច់ជ្រូក
គ្រឿងផ្សំ
- សាច់ជ្រូក
- ខ្ទឹមក្រហម
- ម្ទេសក្រៀម 
- ប៉េងប៉ោះទុំ ( ចិញ្ច្រាំអោយម៉ត់ )
- អំពិលទុំ ស្ករស ទឹកត្រី ម្សៅស៊ុប
បន្លែ អន្លក់សម្រាប់ញ៉ាំជាមួយម្ហូបបុកទឹកគ្រឿងសាច់ជ្រូក រួមមាន ផ្កាខាត់ណា ត្រសក់ ពពាយ ការ៉ុដ ស្ពៃក្ដោប និងសណ្ដែកគួរ ....៕
វិធីធ្វើ
- ដំបូង ត្រូវយកសាច់ជ្រូកមកចិញ្ច្រាំជាមួយខ្ទឹមក្រហម និងម្ទេសក្រៀម អោយម៉ត់
- ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ សាច់ជ្រូក ដែលចិញ្ច្រាំចូលគ្នាជាមួយ ម្ទេសក្រៀមនិង ខ្ទឹមក្រហមឆាត្រប់ចុះឡើង បន្ទាប់មកដាក់ ប៉េងបោះ ស្ករស ម្សៅស៊ុប ទឹកត្រី អំបិល និង ទឹកបន្តិច រំងាស់ទុកអោយពុះមួយសន្ទុះ
- ទើបដាក់អំពិលទុំចូល ភ្លក់មើលអោយល្មមតាមការចូលចិត្ត ( រស់ជាតិជូរអែម ) ទុកអោយពុះម្ដងទៀត ដួសដាក់ចាន រួចជាការស្រេច ។

បុកសណ្ដែកគួរ


                                                                  បុកសណ្ដែកគួរ
គ្រឿងផ្សំ 
- សណ្ដែកគួរ កាត់ប្រហែល 2 ថ្នាំដៃ 
- ខ្ទឹមក្រហម ខ្ទឹមស 
- ម៉េងប៉ោះ កាត់ជាដុំៗល្មម
- បង្គាក្រៀម សណ្ដែកដីលីង
- ស្ករស អំបិល ម្សៅស៊ុប និងក្រូចឆ្មា
- ម្ទេស
វិធីធ្វើ
- ដាក់ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុកចូលគ្នាអោយរៀងម៉ត់បន្តិច ដាក់បង្គាក្រៀម ស្ករស អំបិល ម្សៅស៊ុប និង ទឹកក្រូចឆ្មា រួចបន្តបុកអោយចូលជាតិ ( អោយរៀងម៉ត់បន្តិច )
- ដាក់សណ្ដែកគួរ សណ្ដែកដី បុកតិចៗល្មមកុំអោយម៉ត់ពេក ទើបដាក់ប៉េងបោះ បុកបន្តអោយសព្វចូលជាតិគ្នា ( កុំអោយបែកខ្លាំងពេក សណ្ដែកគួរ ) ហើយភ្លក់មើលអោយល្មម តាមការចូលចិត្តរួចជាការស្រេច ។

 ខ្ទឹមក្រហម ខ្ទឹមស និង ម្ទេស បងប្អូនអាចយកទៅរំលីងអោយឈ្ងុយជាមុនសិន ទើបយកមកបុកក៌បានដែរ ..

មាន់ស្រវឹង ABC


                                                                  មាន់ស្រវឹង ABC
គ្រឿងផ្សំ:
-ស្រាបៀ ABC ១កំប៉ុង
-ស្លឹកក្រូចសើច៤សន្លឹក
-គល់ស្លឹកគ្រៃ ១ដើម
-មាន់ ១ក្បាល
-រំដេង ៣ចំណិត
-ប៊ីចេង ១ស្លាបព្រាកាហ្វេ
-ស្ករស
-៥ស្លាបព្រាកាហ្វេ
-ម្សៅស៊ុប ៥ស្លាបព្រាកាហ្វេ
-ម្រេច ៥ស្លាបព្រាកាហ្វេ
-ប្រេងខ្យង ៥ស្លាបព្រាកាហ្វេ
-ទឹកស៊ីអ៊ីវ ៣ស្លាបព្រាកាហ្វេ
-ប្រេងឆា ១/២ចានចង្កឹះ
វិធីធ្វើ :
- ដំបូងយក មាន់ ១ក្បាលដែលធ្វើរួច មកសម្អាតនឹងទឹកឱ្យស្អាត ជាមុនសិន ។ បន្ទាប់មកយកឆ្នាំង ១ ដែលមានទំហំធំ អាចដាក់មាន់បាន ដាក់លើចង្ក្រាន ។ ចាក់ប្រេងឆាចូល រួចទ្រាប់បាតឆ្នាំង ដោយកំណាត់ គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ស្លឹកខ្ទឹម មុននឹងដាក់មាន់ចូល ។
ចុងក្រោយ មកដាក់ប៊ីចេង ស្ករស ម្សៅស៊ុប ម្រេច ប្រេងខ្យង ទឹកស៊ីអ៊ីវ និង ចាក់ស្រាបៀ
ABC ចូល រួចចម្អិនរយៈពេល ២៥នាទី ជាការស្រេច៕

Tuesday, June 30, 2015

នំជើងជ្រូក ឬ នំកំប៉ុង


                                                                  នំជើងជ្រូក ឬ នំកំប៉ុង 
ក- គ្រឿងផ្សំ 
ម្សៅខ្សាយ ១កំប៉ុង 
ទឹកក្តៅ ១កំប៉ុងកន្លះ 
ដូងកោស ១ក្តាប់ 
ពងមាន់១
សណ្តែកបាយត្រាំទឹកក្តៅហើយចំហុយ ១ក្តាប់
ប៉ិគក់ ហាន់ល្អិតៗ ១ក្តាប់
ស្ករ ១ស្លាបព្រាបាយ
អំបិល ចុងស្លាបព្រាកាហ្វេ
កំប៉ុងចៀននំ
ខ- របៀបធ្វើ៖
១- លាយម្សៅចូលជាមួយទឹកក្តៅអោយសព្វ ទើបចាក់គ្រឿងទាំងអស់ចូល លាយអោយសព្វ។
២- ដាក់ឆ្នាំងដាំខ្លាញ់អោយក្តៅ
៣- ដួសម្សៅលាយហើយដាក់កំប៉ុង ចៀនរហូតទាល់តែក្រហម ទើបគាស់ចេញ ហើយចៀនអោយក្រហមស្រួយ។
៤- អាចបរិភោគលេងធម្មតាក៏បាន ឬទ្រាប់សាលាដ ត្រសក់ជីរ ជ្រលក់ទឹកត្រីផ្អែម ក៏បាន។ 

បុកកាពិត្រីផ្លាធូ


                                                                        បុកកាពិត្រីផ្លាធូ
គ្រឿងផ្សំ
- ត្រីផ្លាធូ
- កាពិ
- ត្រីឆ្អើរ ( យកតែសាច់ត្រី )
- បង្គាក្រៀម
- ទឹកក្រូចឆ្មា
- ស្ករស ប៊ីចេង
- ខ្ទឹមក្រហម ខ្ទឹមស ម្ទេស និង ត្រប់ពុតញង
- បន្លែត្រសក់ ត្រប់ស្រួយ សណ្ដែកគួរ ( បន្លែដែលអាចញាំុជាមួយបានមានច្រើនមុខ តាមចំណូលចិត្ត )
វិធីធ្វើ
- ត្រីយកទៅជៀនអោយឆ្អិន រួចដួសទុកមួយអន្លើរ
- ខ្ទឹមស ខ្ទឹមក្រហម ម្ទេស និង ត្រប់ពុតញង យកទៅរំលីងអោយឈ្ងុយ រួចដួសទុកដោយឡែក
- កាពិយកទៅជៀន រួចដួសទុកមួយអន្លើរ
- យកខ្ទឹមស ខ្ទឹមក្រហម ម្ទេស មកបុកចូលគ្នាអោយរៀងម៉ត់បន្តិច រួចដាក់បង្គាក្រៀម និង ត្រីឆ្អើរ បុកបន្តទៀតអោយរៀងម៉ត់បន្តិច ទើបដាក់កាពិ ស្ករស ប៊ីចេង រួចបន្តបុកអោយចូលជាតិ សឹមដួសដាក់ចាន ( មិនប្រើអំបិលទេ ព្រោះកាពិមានជាតិប្រៃស្រាប់ )
- បន្ទាប់ពីដួសដាក់ចានរួចហើយ ដាក់ទឹកក្ដៅចូលបន្តិច ( បើដាក់ទឹកស៊ុបរឹតតែឆ្ងាញ់ ) និងដាក់ទឹកក្រូចឆ្មាចូល ( កុំអោយរាវ ធ្វើអោយរៀងខាប់ ) រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត បើត្រូវម៉ាត់ហើយ ដាក់ត្រប់ពុតញងលំលពីលើរួចជាការស្រេច ។
- យកមកទទួលទានជាមួយបន្លែ ដែលលោកអ្នកបានត្រៀមទុក ។

ខមាំុ


                                                                            ខមាំុ
គ្រឿងផ្សំ
- សាច់ជ្រូក3ជាន់ ហាន់ស្ដើងៗល្មម
- សាច់ជ្រូកចិញ្ច្រាំ ( សាច់សុទ្ធ )
- ត្រីពោ រឺ ត្រីប្រា ( តាមការចូលចិត្ត ) កាត់ជាដុំៗល្មម
- មាំុ
- ត្រប់វែង កាត់ជា4
- ស្ករស ម្សៅស៊ុប អំបិល និង ទឹកអំពិលទុំ
- ខ្ទឹមសចិញ្ច្រាំ រំលីងអោយឈ្ងុយ
- ស្លឹកជីនាងវង
- បន្លែរួមមាន : ព្រលិត ត្រសក់ ផ្កាស្នោ ស្ពៃក្ដោប ជីគ្រប់មុខ និងមានបន្លែច្រើនមុខទៀតតាមចំនូលចិត្ត ។
វិធីធ្វើ
- យកសាច់ជ្រូក3ជាន់មករំលីងអោយអស់ខ្លាញ់បន្តិច រួចដួសចេញ ទុកមួយអន្លើ
- យកសាច់ត្រី មកឆា អោយរៀងឆ្អិនបន្តិច ( ពេលឆាកុំត្រលប់ឆាខ្លាំងពេក ដើម្បីកុំអោយបែកសាច់ត្រី ) រួចដួសទុកមួយអន្លើរ
- យកមាំុមកឆាអោយឡើងឈ្ងុយ រួចដួសដេញ
- ដាក់ទឹកចូលក្នុងឆ្នាំងតិចល្មម ដាំអោយពុះ រួចដាក់មាំុចូល ( អាច់ដាក់មាំុចូលដូចយើងបង់ប្រហុក រួចយកកាកចេញ ដើម្បីកុំអោយដោយឆ្អឹង ) រួចកូរអោយរលាយចូលគ្នាអស់ ហើយដាក់ សាច់ជ្រូក3ជាន់ ស្ករស ម្សៅស៊ុប អំបិល ហើយរំងាស់អោយផុយសាច់បន្តិច
- បន្ទាប់មកដាក់ ត្រី សាច់ជ្រូកចិញ្ច្រាំ និង ត្រប់ រួចទុកអោយពុះ ភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត ( ធ្វើអោយរៀងខាប់បន្តិច ) រំងាស់ឆ្អិនហើយ ទើបដាក់ទឹកអំពិលទុំចូល ភ្លក់មើលម្ដងទៀត បើត្រូវម៉ាត់ហើយ ដាក់ខ្ទឹមសបំពង និង ស្លឹកជីនាងវងចូល រួចជាការស្រេច ។
👉 យកមកទទួលទានជាមួយបន្លែដែលលោកអ្នកបានត្រៀមទុក
🌟 បញ្ចាក់ : បានជាយើងត្រូវយក សាច់ជ្រូក សាច់ត្រី និងមាំុ មកឆាជាមុន ហើយបានយកមកស្លរ ព្រោះធ្វើដូចនេះ ដើម្បីធ្វើអោយសាច់ឆ្អិនល្អ ជាពិសេស មិនឆ្អាប ហើយបន្ថែមរស់ជាតិម្ហូបរបស់យើងអោយកាន់តែមានរស់ជាតិឆ្ងាញ់ ។ 

ឆ្អឹងជំនីជ្រូកកាពិ


                                                                      ឆ្អឹងជំនីជ្រូកកាពិ
គ្រឿងផ្សំ
- ឆ្អឹងជំនីជ្រូក ( កាត់ជាដុំល្មម )
- កាពិ
- គ្រឿងបុក ( គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹមស ស្លឹកក្រូចសើច )
- ម្ទេសក្រៀម យកទៅត្រាំទឹក រួចចញ្ច្រាំអោយម៉ត់
- ស្ករត្នោត ទឹកត្រី ម្សៅស៊ុប
- ខ្ទឹមស ចិញ្ច្រាំអោយម៉ត់
- ស្លឹកក្រូចសើច កុំហាន់ ( ទុកជាសន្លឹក )
វិធីធ្វើ
- យកឆ្អឹងជំនី មកប្រលាក់ជាមួយម្សៅស៊ុបបន្តិច រួចយកទៅបំពងអោយឆ្អឹន នឹង ឡើងក្រហម ហើយដួសទុកមួយអន្លើរ
- ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្ច្រាំចូលបំពងអោយឈ្ងុយបន្តិច ហើយដាក់ម្ទេសក្រៀម កាពិ និង គ្រឿងបុកចូល កូរអោយរលាយចូលគ្នាអស់ បន្ទាប់មកដាក់ ស្ករត្នោត ទឹកត្រី ម្សៅស៊ុប និងទឹកបន្តិច រំងាស់ទុកអោយឡើងឈ្ងុយ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត
- បន្ទាប់មកដាក់ឆ្អឹងជំនីជ្រូក ដែលបំពងហើយចូល កូរអោយសព្វចូលជាតិជាមួយគ្រឿង ទុកមួយសន្ទុះ ទើបដាក់ស្លឹកក្រូចសើចចូល ដើម្បីបន្ថែមអោយមានក្លិនឈ្ងុយ រួចជាការស្រេច រឺ អាចដាក់ស្លឹកម្រះព្រៅក៍បាន តាមការចូលចិត្ត ។ 

ឡាបសាច់ជ្រូក


                                                                  ឡាបសាច់ជ្រូក
គ្រឿងផ្សំ
- សាច់ជ្រូក ( ចិញ្ច្រាំអោយម៉ត់ )
- តៅហ៊ូដុំ ( ហាន់ជាដុំតូចៗល្មម ) 
- ខ្ទឹមស ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ
- ស្លឹកក្រូចសើច ជីរណា ហាន់ជាសសៃស្ដើងៗ
- ទឹកក្រូចឆ្មា
- អង្ករលីង ( បុកអោយម៉ត់ )
- ស្ករស ម្សៅស៊ុប ទឹកត្រី អំបិល
- បន្លែមាន ត្រសក់ សណ្ដែកគួរ ការ៉ុត ស្ពៃបូកគោ និងមានបន្លែជាច្រើនទៀតតាមចំណូលចិត្ត
វិធីធ្វើ
- យកសាច់សាច់ជ្រូកទៅស្ងោអោយឆ្អិន រួចស្រង់ចេញ ទុកមួយអន្លើ
- តៅហ៊ូយកទៅចៀន រួចទុកមួយអន្លើ
- យកចានថ្មីមួយមកដាក់ សាច់ជ្រូកដែលស្ងោរឆ្អិនហើយ តៅហ៊ូ ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច ជីរណា អង្ករលីង ម្សៅស៊ុប ទឹកត្រី ស្ករស អំបិល និង ទឹកក្រូចឆ្មា រួចច្របល់ចូលគ្នាអោយសព្វចូលជាតិ ភ្លក់មើលអោយល្មមតាមការចូលចិត្ត រួចជាការស្រេច ។

សម្លរទំពាំង



                                                                       សម្លរទំពាំង
គ្រឿងផ្សំ
- ត្រី កាត់ជាកង់ៗ
- សាច់ជ្រូកចិញ្ច្រាំ
- ខ្ទិះដូង ( តាមការចូលចិត្ត អាចមិនដាក់ក៌បាន )
- ត្រពាំងស្រស់ ស្លឹកងុប ស្លឹកបាស
- ទឹកត្រី ម្សៅស៊ុប ស្ករស អំបិល
- ប្រហុកចិញ្ច្រាំ
វិធីធ្វើ
- ចាក់ខ្ទិះដូង រឺទឹកធម្មតា( តាមចំណង់ចំណូលចិត្ត ) ចូលក្នុងឆ្នាំងសម្លរ ដាក់ត្រពាំង អំបិលបន្តិច និងអង្ករបន្តិច ហើយយកទៅរំងាស់មួយសន្ទុះ ។
- ទើបដាក់ប្រហុក សាច់ជ្រូកចិញ្ច្រាំ និងត្រី ទុកអោយពុះម្ដងទៀត ទើបដាក់ អំបិល ស្ករស ម្សៅស៊ុប និងទឹកត្រី ហើយភ្លក់មើលអោយល្មម ( តាមការចូលចិត្ត ) រួចសឹមដាក់ ស្លឹកងុប និង ស្លឹកបាសចូល ទុកអោយពុះម្ដងទៀតរួចជាការស្រេច ។

សម្លខ្ទិះផ្លែបាស


                                                                    សម្លខ្ទិះផ្លែបាស

គ្រឿងបុក ៖ ស្លឹកគ្រៃលីង ស្លឹកក្រូចសើច-លីង ខ្ជាយ រំដេង រមាត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រហមក្រៀម (ស្ងោរអោយរីកសិន ទើបចិញ្ច្រាំ ហើយទើបយកមកបុក លាយជាមួយគ្រឿងផ្សំទាំងឡាយនោះ អោយម៉ដ្ឋខៃចូលគ្នាសព្វ)
គ្រឿងផ្សំសម្ល ៖ ខ្ទិះដូង ប្រហុក ទឹកត្រី ស្ករត្នោត គ្រឿងបុក ត្រប់ពុតញង ផ្លែបាស ស្លឹកក្រូចសើច-លីង ឆ្អឹងជ្រូក៣ខាំ(ដាក់សម្រាប់រំងាស់យកជាតិ)
របៀបធ្វើ ៖
១- យកខ្ទិះដើមរំងាស់ អោយខះឡើងឈ្ងុយ ទើបចាក់គ្រឿងបុកចូល កូរអោយឈ្ងុយ ទើបដាក់ប្រហុក កូរលាយចូលគ្នា អោយឡើងឈ្ងុយស្ងួតទឹក។
២- ចាក់ស្ករ និង ទឹកត្រីចូល កូរអោយសព្ទ ទើបចាក់ឆ្អឹងជ្រូកចូល កូរអោយសព្វ ទើបបង់ស្លឹកក្រូចលីង និង ចាក់ខ្ទិះដូងចូលថែមទៀត រំងាស់ទាល់តែចេញជាតិល្អ។
៣- ដាក់ផ្លែបាស និង ផ្លែត្រប់ពុតញងចូល រំងាស់អោយពុះ ភ្លក្សសាបប្រៃផ្អែម ថែមថយតាមចំណូលចិត្ត។

នំប៉ាវ

នំប៉ាវ
គ្រឿងផ្សំសំបកនំ៖

-មេដំបែ yeast ១ស្លាបព្រាកាហ្វេ
-ម្សៅហើម baking soda ១ស្លាបព្រាកាហ្វេ
-ទឹកដោះគោឆៅ ១កំប៉ុង
-ម្សៅមី ៤កំប៉ុង
-ស្ករ ២ស្លាបព្រាបាយ
-អំបិល ១/២ ស្លាបព្រាកាហ្វេ
-និងទឹកក្តៅ សម្រាប់ថែមថយ
របៀបធ្វើសំបកម្សៅ៖
១- យកម្សៅមី និងគ្រឿងគ្រៅខាងលើ លាយចូលគ្នាអោយសព្វ បើម្សៅនៅរឹង សូមច្រូចទឹកក្តៅឧណ្ហៗបន្ថែម។
២- យកម្សៅទុកចោល មួយអន្លើ ប្រហែលកន្លះម៉ោង។
សំរាប់ស្នូលនំ៖
-សាច់ជ្រូក ៣ខាំ
-ស្ពៃក្តោបចិញ្ច្រាំ កន្លះចានចង្កើស
-ការុតហាន់ល្អិត ពីរស្លាបព្រា
-ខ្ទឹមដើមហាន់ល្អិតៗ ៥ដើម
-ទឹកខ្យង ១ស្លាបព្រា
-ប្រេងល្ង ១ស្លាបព្រា
-ស្រាស ១ស្លាបព្រា
-ម្រេច ចុងស្លាបព្រាកាហ្វេ
របៀបធ្វើស្នូល៖ លាយសាច់និងគ្រឿងទាំងអស់ ចូលគ្នា អោយសព្វ។

របៀបធ្វើនំ៖

១- លុយម្សៅមួយដុំ ហើយសង្កិនអោយសំប៉ែតប៉ុនបាតដៃ។
២- យកស្លាបព្រាចូលស្នូលសាច់ជ្រូកដែលលាយហើយ មួយដុំមកដាក់ចំកណ្តាល ហើយខ្ចប់មូរគួចមុខវា មួល
ឲ្យស្អាត។ បើចង់សំបូរបែប ថែមសាច់ក្រក និង ពងទាស្ងោរមួយចំណិត នៅក្នុងស្នូល មុននឹងខ្ចប់ជានំ សម្រាប់
ចំហុយ។
៣- កាត់ក្រដាសមួយបន្ទះ សម្រាប់ដាក់កល់ពីក្រោមនំ ពេលចំហុយ កុំអោយនំស្អិតជាប់បាតឆ្នាំង។
៤- ចំហុយប្រហែល១៥នាទី ទើបលើកចុះទុកអោយត្រជាក់បន្តិច សឹមទទួលទាន។
៥- នំប៉ាវឆ្អិន អាចទុកក្នុងទូត្រជាក់ បានយូរថ្ងៃ តែត្រូវស្រោបនំ ដោយថង់ប្លាស្ទិក ដើម្បីរក្សាគុណភាព មិនអោយ
ហួតកក លែងឆ្ងាញ់។ ពេលកំដៅ គេអាចយកមកចំហុយសាថ្មី ប្រាំនាទី ឬ ដាក់កំដៅក្នុង microwave មួយនាទី។